រាប់ត្រួសៗ រកឃើញជើងខ្លាំង ១១ ក្រុមហើយ បានឡើងទៅវគ្គ ១៦ ក្រុម UEFA EURO 2024
គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានឈានមកដល់វគ្គវិលជុំទី ៣ ជិតបញ្ចប់ហើយ ដោយមានក្រុមខ្លះបានបន្តជ័យជម្នះបន្តបន្ទាប់ និង ក្រុមខ្លះទៀតបានត្រឹមស្មើ និង ចាញ់ ប្រឈមនឹងពុំបានឡើងទៅវគ្គ ១៦ ក្រុម។
ដោយឡែក គិតមកត្រឹមវគ្គវិលជុំទី ៣ ត្រឹម Group D គេសង្កេតឃើញមានក្រុមជម្រើសជាតិជើងខ្លាំងចំនួន ១១ បានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះ និង ទទួលបានលទ្ធផលល្អបន្តបន្ទាប់ ដែលក្នុងនោះក្រុមដែលកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមមានដូចជា ម្ចាស់ផ្ទះអាល្លឺម៉ង់, ស្វីស, អេស្ប៉ាញ, អ៊ីតាលី, អង់គ្លេស, ដាណឺម៉ាក, ស្លូវ៉ានី, អូទ្រីស, បារាំង, ហូឡង់ និង ព័រទុយហ្គាល់។
ក្នុងរាត្រីនេះផងដែរ នឹងមានការប្រកួតជុំទី ៣ នៅក្នុងគ្រុប E និង គ្រុប F ដែលជាគ្រុបចុងក្រោយ មានដូចជា ៖
– ស្លូវ៉ាគី ទល់នឹង រ៉ូម៉ានី ម៉ោង ១១ យប់
– អ៊ុយក្រែន ទល់នឹង ប៊ែលហ្សិក ម៉ោង ១១ យប់
– សាធារណរដ្ឋឆេក ទល់នឹង តួគី ម៉ោង ២ ទៀបភ្លឺ
– ហ្សកស្សី ទល់នឹង ព័រទុយហ្គាល់ ម៉ោង ២ ទៀបភ្លឺ៕