សោកស្តាយ! លោក គន្ធ ជីវ័ន្ត ពិធីករអត្ថាធិប្បាយព័ត៌មានកីឡាល្បីរបស់កម្ពុជា បានទទួលមរណភាព
នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Sok Sokuntheaberlin ជាក្រុមការងារបានជូនដំណឹងថា លោក គន្ធ ជីវ័ន្ត ពិធីករអត្ថាធិប្បាយកីឡាដ៏ល្បីរបស់កម្ពុជា បានទទួលមរណភាព បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈកន្លងទៅនេះ។
តាមរយៈការជូនដំណឹងនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថែមទៀតថា លោក គន្ធ ជីវ័ន្ត បានទទួលមរណភាព ខណៈកំពុងព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។
ក្រោយទទួលបានដំណឹងដ៏រន្ធត់នេះ បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និង អ្នកក្នុងសិល្បៈជាច្រើនមានក្តីតក់ស្លុត និង សោកស្តាយយ៉ាងខ្លាំង ដោយជាមួយគ្នានោះក៏មានការចូលរួមរំលែកទុក្ខនេះពីក្រុមគ្រួសារលោក គន្ធ ជីវ័ន្ត ផងដែរ។
គួរឱ្យដឹងដែរថា លោក គន្ធ ជីវន្ត គឺជាពិធីករអត្ថាធិប្បាយព័ត៌មានកីឡា និង ព្រឹត្តិការណ៍ប្រកួតកីឡាល្បីៗជាច្រើន ដោយលោកមានថ្វីមាត់អត្ថាធិប្បាយយ៉ាងជំនាញ និង ប៉ិនប្រសប់ណាស់។ កន្លងមក លោកធ្លាប់បម្រើការងារនៅស្ថានីយទូរទស្សន៍ជាច្រើននៅកម្ពុជា ក្នុងនោះមាន ប៉ុស្តិ៍លេខ ៥, ប៉ុស្តិ៍ CTN, CNC ជាដើម និង ស្ថានីយទូរស្សន៍ដែលលោកបានបម្រើការចុងក្រោយនេះ គឺនៅស្ថានីយទូរទស្សន៍ PNN៕