សុទ្ធតែខ្លឹមៗ! រកឃើញជើងខ្លាំង ៤ ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយ ក្នុងនោះមានមួយក្រុម មិនទាន់ស្គាល់ពាក្យថាចាញ់សោះ
ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 គិតត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នេះ រកឃើញក្រុមជម្រើសជាតិចំនួន ៤ ក្រុម បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ យកឈ្នះក្រុមដៃគូដែលបានប៉ះគ្នាក្នុងជំនួបវគ្គ ១៦ ក្រុមកន្លងមក។
ជាក់ស្ដែង ៤ ក្រុមដែលបានកក់កៅអីឡើងវគ្គ ៨ ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រុមជម្រើសជាតិស្វីស និងក្រុមជម្រើសជាតិអង់គ្លេស ខណៈនៅវគ្គ ៨ ក្រុម ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ និងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ហើយតោកំណាចអង់គ្លេស និងត្រូវប៉ះជាមួយក្រុមជម្រើសជាតិស្វីស។
សូមរំឭកផងដែរថា ក្នុងព្រឹត្តិការណ៍ UEFA EURO 2024 គិតត្រឹមដើមវគ្គ ៨ ក្រុម គឺមានតែក្រុមជម្រើសជាតិអេស្ប៉ាញមួយប៉ុណ្ណោះ ដែលរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនក្នុង ៤ ប្រកួតចុងក្រោយ ខណៈក្រុមជើងខ្លាំងផ្សេងទៀត ភ្លាត់ស្នៀតបានត្រឹមស្មើខ្លះ នៅក្នុងវគ្គវិលជុំសន្សំពិន្ទុ៕