![ផ្អើលកីឡដ្ឋាន! យប់មិញ Ronaldo ស្រក់ទឹកភ្នែកម៉ាត់ៗ ក្រោយស៊ុតបាល់ ១១ ម៉ែត្រអត់ចូល នៅវគ្គ ១៥ នាទី ២ ដង](https://www.popular.com.kh/wp-content/uploads/2024/07/FEATURE444-1.jpg)
ផ្អើលកីឡដ្ឋាន! យប់មិញ Ronaldo ស្រក់ទឹកភ្នែកម៉ាត់ៗ ក្រោយស៊ុតបាល់ ១១ ម៉ែត្រអត់ចូល នៅវគ្គ ១៥ នាទី ២ ដង
នៅអធ្រាត្រទៀបភ្លឺឈានចូលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានឈានមកដល់គូព័រទុយហ្គាល់ នៃវគ្គ ១៦ ក្រុម ដែលព័រទុយហ្គាល់ ប៉ះជាមួយនឹង ក្រុមជម្រើសជាតិស្លូវ៉ានី នៅទឹកដីអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UEFA EURO 2024។
ក្នុងជំនួប ៩០ នាទី ក្រុមទាំង ២ ព័រទុយហ្គាល់ និង ស្លូវ៉ានី ពុំអាចបំបែកពងមាន់គ្រាប់បាល់បាននោះឡើយ ធ្វើឱ្យការប្រកួតឈានទៅដល់ការបន្ថែមម៉ោង ១៥ នាទី ២ ដង ដែលក្នុងនោះ កីឡាករ Christiano Ronaldo មានឱកាសប៉េណាល់ទី ស៊ុតបញ្ចូលទីជាឱកាសគ្រាប់ជ័យជម្នះ ប៉ុន្តែកីឡាករ Ronaldo ស៊ុតមិនចូល ធ្វើឱ្យលោកយំសោកស្ដាយជាទីបំផុត ដែលមានឱកាសមាសស៊ុតហើយតែពុំបានសម្រេចជូនក្រុមជម្រើសជាតិ។
យ៉ាងណាមិញ ចប់ម៉ោងបន្ថែម ១៥ នាទី ២ ដង ឈានចូលដល់វគ្គស៊ុតបាល់ប៉េណាល់ទី ១១ ម៉ែត្រ ធ្វើឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះ ស្លូវ៉ានី ដោយអ្នកចាំទីដ៏ល្អរបស់ព័រទុយហ្គាល់ Diogo Costa សង្គ្រោះបាល់ប៉េណាល់ទី ១១ ម៉ែត្របានបីដងជាប់ៗគ្នា ជួយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖