ខ្លាំងពិតៗ! មកស្គាល់កីឡាករ ៤ រូប ស៊ុតបានគ្រាប់បាល់ច្រើនជាងគេ នៅព្រឹត្តិការណ៍ Euro 2024 វគ្គ ១៦ ក្រុម
ព្រឹត្តិការណ៍កីឡាបាលទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 គិតត្រឹមថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ បានបញ្ចប់វគ្គ ១៦ ក្រុមហើយ ដោយរកឃើញក្រុមជម្រើសជាតិជើងខ្លាំងចំនួន ៨ ឈានចូលទៅដល់វគ្គប្រកួត ៨ ក្រុមចុងក្រោយរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង អង់គ្លេស ស្វីស ហូឡង់ និងតួកគី។
ក្នុងនោះផងដែរ បើតាម UEFA EURO 2024 ថ្មីៗនេះ បានបង្ហាញពីតារាង កីឡាករដែលស៊ុតគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមវគ្គ ១៦ ក្រុម នៃព្រឹត្តិការណ៍ UEFA EURO 2024 ដែលមានដូចជា ៖
១. Gakpo មកពីក្រុមជម្រើសជាតិហូឡង់ រកបាន ៣ គ្រាប់
២. Mikautadze មកពីក្រុមជម្រើសជាតិហ្សកហ្សី រកបាន ៣ គ្រាប់
៣. Musiala មកពីក្រុមជម្រើសជាតិអាល្លឺម៉ង់ រកបាន ៣ គ្រាប់
៤. Schranz មកពីក្រុមជម្រើសជាតិស្លូវ៉ាគី រកបាន ៣ គ្រាប់
៥. កីឡាករចំនួន ៨ រូប រកបានគ្រាប់បាល់ ២ គ្រាប់ដូចគ្នា
គួរឱ្យដឹងផងដែរថា សម្រាប់ម៉ោងពេលនៃជំនួប ក្រុមទាំង ៨ នៃវគ្គ ៨ ក្រុមចុងក្រោយ មានដូចខាងក្រោម ៖
– អាល្លឺម៉ង់ ទល់នឹង អេស្ប៉ាញ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ១១ យប់
– ព័រទុយហ្គាល់ ទល់នឹង បារាំង ម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៤
– អង់គ្លេស ទល់នឹង ស្វីស ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ១១ យប់
– ហូឡង់ ទល់នឹង តួកគី ម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤៕