មកមើលម៉ូដសក់ប្លែកៗ របស់កីឡាករ ៧ រូប ក្នុងព្រឹត្តិការណ៍ UEFA EURO 2024 ពេញចិត្តមួយណា?
ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានវិលត្រឡប់មកវិញហើយ ដោយថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ នេះ គឺជាការបើកឆាកប្រកួតវគ្គ ៨ ក្រុម មានចំនួន ២ គូ សុទ្ធតែជាគូពិសេសៗ រួមមាន ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ ទល់នឹង គោជល់អេស្ប៉ាញ ហើយបញ្ចខែលព័រទុយហ្គាល់ ទល់នឹង មាន់គកបារាំង។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលកីឡាករប្រកួត កាលពីវគ្គ ១៦ ក្រុមកន្លងទៅវិញ សង្កេតឃើញថា មានកីឡាករមួយចំនួនមានម៉ូដសក់ស្រស់ស្អាតប្លែកៗគួរឱ្យចាប់អារម្មណ៍ ដែលមានដូចជា ៖
១. កីឡាករ Robert Andrich ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់
២. កីឡាករ Andrei Ratiu ក្នុងក្រុមជម្រើសជាតិរ៉ូម៉ានី
៣. កីឡាករ Wout Faes ក្នុងក្រុមជម្រើសជាតិ ប៊ែលហ្សិក
៤. កីឡាករ Riccardo Calafiori ក្នុងក្រុមជម្រើសជាតិ អ៊ីតាលី
៥. កីឡាករ Xavi Simons ក្នុងក្រុមជម្រើសជាតិហូឡង់
៦. កីឡាករ Jules Kounde ក្នុងក្រុមជម្រើសជាតិបារាំង
៧. កីឡាករ Nico Williams ក្នុងក្រុមជម្រើសជាតិ អេស្ប៉ាញ