ឈ្នះមេដាយមាសផ្ទួនៗនៅអូឡាំពិក កីឡាករហ្វីលីពីនម្នាក់ត្រូវគេសម្រុកឱ្យផ្ទះ ឱ្យលុយ ហើយបានញ៉ាំមីឥតគិតលុយមួយជីវិតទៀត
កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo ថ្មីៗនេះបានទម្លាយថា រូបលោកទទួលបានរង្វាន់ច្រើនសន្ធឹកសន្ធាប់ ក្រោយប្រកួតឈ្នះបានមេដាយមាសទីពីរនៅអូឡាំពិក ក្នុងរយៈពេលត្រឹម ២ ថ្ងៃ។
តាមព័ត៌មានបានឱ្យដឹងថា កីឡាករ Yulo បានឈ្នះមេដាយមាសលើវិញ្ញាសា Floor Exercise និង Individual Vault ដែលបានធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំ របស់ប្រទេសហ្វីលីពីនរូបនេះ ក្លាយជាកីឡាករប្រុសដំបូងជាប្រវត្តិសាស្ត្រនៅហ្វីលីពីន ដែលឈ្នះមេដាយលើកីឡាកាយសម្ព័ន្ធ។
តាមការបង្ហោះលើបណ្ដាញសង្គម X កីឡាករ Carlos Yulo បានទម្លាយពីរង្វាន់ដែលលោកទទួលបាន ក្រោយរកបានមេដាយមាសផ្ទួនជូនជាតិ ដោយរង្វាន់ទាំងនោះមានដូចជា ៖
១. ខុនដូមួយតម្លៃ ៤១៥ ០០០ ដុល្លារ
២. ប្រាក់ ១៧៣ ០០០ ដុល្លារ (បានពីគណៈកម្មការកីឡានៅហ្វីលីពីន)
៣. ប្រាក់ ៥២ ០០០ ដុល្លារ (ពីសភាតំណាងរាស្ត្រប្រចាំប្រទេសហ្វីលីពីន)
៤. ទទួលបានការប្រឹក្សាសុខភាពពោះវៀនធំ និងផ្នែកក្រពះពោះវៀនដោយឥតគិតថ្លៃពេញមួយជីវិត ក្រោយលោកមានអាយុ ៤៥ ឆ្នាំ
៥. គ្រឿងសង្ហារិមតម្លៃ ១៧៣០ ដុល្លារ
៦. ញ៉ាំមីជប៉ុន (រ៉ាមែន) ហ្វ្រីពេញមួយជីវិត រួមទាំងហ្វ្រីការញ៉ាំប៊ូហ្វេ និង អាហារពីហាងមួយចំនួនក្នុងតំបន់
៧. ហ្វ្រីនំខុកឃីពេញមួយជីវិតពីហាងឈ្មោះ «Cookies By The Bucket»
៨. ទូរស័ព្ទ iPhone 16 មួយគ្រឿង
៩. ហ្វ្រីឌីហ្សាញផ្ទះពេញមួយជីវិតដោយក្រុមហ៊ុន Nexa Engineering
ប្រភព៖ 9GAG