(វីដេអូ) គាំងមករាប់ឆ្នាំ ទីបំផុត Mariam Brown ប្រាប់ខ្ទេចរឿងសក់ក្រងពេលត្រូវកក់ម្ដងៗ
អ្នកធ្វើមាតិកាខ្មែរកូនកាត់ហ្កាណា អាដាំ ម៉ារៀម ជាគូស្នេហ៍របស់តារាចម្រៀង Vin Vitou ឬ ប្រិយមិត្តនិយមតាមដាន Content Creator ក្នុងស្រុកបានស្គាល់ថាជា Mariam Brown នោះ បច្ចុប្បន្ននេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងគគ្រឹកគគ្រេងពីសំណាក់យុវវ័យ។
សឹងតែគ្រប់វីដេអូរបស់ Mariam បានធ្វើកន្លងមកភាគច្រើនទាក់ទងទៅនឹងវីដេអូបែបកំប្លុកកប្លែង ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនឱ្យសប្បាយរីករាយ ជាពិសេសទៅទៀតនោះពាក្យដែលនាងឧស្សាហ៍និយាយ គឺពាក្យថា «ងាយៗ» ទទួលបានការគាំទ្រមិនស្ទើរនោះទេ។
ថ្មីៗនេះ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ Content Creator កូនកាត់រូបនេះ បានបង្ហោះពីវីដេអូដែលអ្នកនាងបានទៅកក់សក់ក្រង (ក្រងជាប់ស្បែកក្បាល) នៅឯសាឡនមួយ ព្រមទាំងបានលើកឡើងថា ៖ «សក់ក្រងបែបនេះ វាមិនងាយស្រួលនោះទេបើសិនជាយើងកក់ខ្លួនឯង ព្រោះវាអាចនឹងមិនស្អាត ហើយពិបាកក្នុងការកក់»។
អ្នកនាង Mariam ក៏បានបន្ថែមទៀតដែរថា ៖ «ទាល់តែយើងទៅកន្លែងសាឡនដែលធ្លាប់បានក្រងឱ្យ ទើបគេដឹងពីបច្ចេកទេសកក់ឱ្យស្អាតដល់ស្បែកក្បាល ហើយវាមិនសូវឈឺ»៕