លទ្ធផលតេស្តរកសារធាតុពុលលើសា/កស-ព Liam Payne រកឃើញសារធាតុញៀនមួយចំនួនក្នុងខ្លួន
លទ្ធផលតេស្តសារធាតុពុលលើសាកសពរបស់តារាចម្រៀង Liam Payne បានរកឃើញសារធាតុញៀនមួយចំនួនក្នុងខ្លួនរបស់លោកអំឡុងពេលស្លាប់កាលពីសប្ដាហ៍មុន ដោយសារធាតុទាំងនោះរួមមាន ថ្នាំ pink cocaine, cocaine, benzodiazepine និង ថ្នាំ crack នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News ដកស្រង់ចេញពីប្រភពមួយចំនួន។
តាមការបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពបានឱ្យដឹងថា pink cocaine គឺជាថ្នាំបង្កើតឡើងដោយរួមផ្សំសារធាតុញៀនមួយចំនួនដូចជា ketamine, methamphetamine, MDMA និង អាភៀនជាដើម។ ក្រៅពីនេះ បើតាមការធ្វើកោសល្យវិស័យមួយផ្នែកកាលពីសប្ដាហ៍កន្លងទៅ បានបង្ហាញឱ្យឃើញដែរថា អតីតសមាជិកក្រុម One Direction រូបនេះបានស្លាប់ដោយសារតែរបួសច្រើនកន្លែង រួមទាំងការហូរឈាមទាំងខាងក្នុង និង ខាងក្រៅ ក្រោយធ្លាក់ចុះពីយ៉បន្ទប់ជាន់ទី ៣ នៃសណ្ឋាគារនាប្រទេសអាហ្សង់ទីននោះ។
គួរបញ្ជាក់ផងដែរថា សាកសពរបស់ Liam Payne នឹងនៅរក្សាទុកក្នុងប្រទេសអាហ្សង់ទីនរហូតទាល់តែការធ្វើកោសល្យវិច័យបានបញ្ចប់រួចរាល់៕
ប្រភព៖ Deadline