ចង់សម្រកទម្ងន់លឿន សុខចិត្តផ្តាច់របបអាហារចោលអស់ ផឹកតែទឹកផ្លែឈើ និង ទឹកសុទ្ធ ទីបំផុតកើតជំងឺធ្ងន់
ស្ត្រីជនជាតិអ៊ីស្រាអែល អាយុ ៤០ ឆ្នាំម្នាក់ ដោយសារតែតមអាហារ និង ផឹកតែទឹកផ្លែឈើដើម្បីសម្រកទម្ងន់ ទីបំផុតនាងត្រូវបានកើតជំងឺរងការប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីមិនបង្ហាញឈ្មោះរូបនេះ បានកំណត់រយៈពេល ៣ សប្តាហ៍ ដើម្បីសម្រកគីឡូ ហើយនាងក៏បានទទួលយករបបអាហារដែលមានតែទឹកផ្លែឈើ និង ទឹកសុទ្ធប៉ុណ្ណោះ សម្រាប់ទទួលទានរាល់ថ្ងៃ ប៉ុន្តែក្ដីបំណងរបស់នាងប្រែជាមិនបានសម្រេច ដោយសារតែក្រោយមកនាងក៏បានជួបនូវជំងឺប៉ះពាល់ខួរក្បាលដ៏ធ្ងន់ធ្ងរ ។
ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរូបគាត់ត្រូវបានគេរកឃើញថា រងការខូចខាតផ្នែកខួរក្បាល ដែលបណ្តាលមកពីការទទួលទានអាហារមិនគ្រប់គ្រាន់៕
ប្រភព៖ dailymail