តាមពិតអ៊ីចឹងសោះ ! មូលហេតុដែលពិធីរៀបការមួយ មានអ្នកកំដរកូនក្រមុំម្នាក់ជាមនុស្សប្រុសតែងខ្លួនជាស្រី (វីដេអូ)
កាលពីពេលថ្មីៗនេះវីដេអូឃ្លីបមួយបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិនជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាបានបង្ហាញពីទិដ្ឋភាពពិធីមង្គលការមួយដោយមានអ្នកកំដរកូនក្រមុំម្នាក់ជាមនុស្សប្រុសតែងខ្លួនជាស្រី ។
តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ពិធីអាពាហ៍ពិពាហ៍ខាងលើនេះបានប្រព្រឹត្តិឡើងនៅទីក្រុង Chengde ខេត្ត Hebei ប្រទេសចិន ។ គេដឹងថា រាល់ពិធីអាពាហ៍ពិពាហ៍ទាំងអស់ដាច់ខាតត្រូវតែមានអ្នកកំដរកូនក្រមុំជាមនុស្សស្រី ប៉ុន្តែចំពោះពិធីអាពាហ៍ពិពាហ៍ខាងលើនេះបែរជាមានអ្នកកំដរកូនក្រមុំម្នាក់ជាមនុស្សប្រុស ហើយមូលហេតុដោយសារតែកូនក្រមុំរកអ្នកកំដរមិនបាន ដូច្នេះមានតែយកមិត្តភក្ដិជិតស្និទ្ធម្នាក់របស់កូនកំលោះមកតែងខ្លួនធ្វើជាមនុស្សស្រីកំដរតែម្ដង ។
ប្រភពបានបញ្ជាក់ថា កូនកំលោះមានឈ្មោះ Bai ចំណែកមិត្តភក្តិជិតស្និទ្ធរបស់គេនោះ គឺរាប់អានគ្នាតាំងតែពីនៅរៀនថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយចំពោះសកម្មភាពនេះបានធ្វើឱ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំងអំពីទំនាក់ទំនងល្អរបស់ពួកគេ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ nextshark