នេះជារូបថតដំបូងបំផុត នៃការចាប់កំណើតរបស់ «កាមេរ៉ា» កាលពីជាង ១០០ ឆ្នាំមុន
បច្ចុប្បន្នការថតរូប គឺមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយស្របពេលជាមួយបច្ចេកវិទ្យាកាមេរ៉ាលើស្មាតហ្វូនកាន់តែទំនើបផងនោះ សូម្បីតែកូនក្មេងក៏ចេះថតរូបបានដែរ គ្រាន់តែពុំមានគុណភាពដូចអ្នកជំនាញតែប៉ុណ្ណោះ ។ បើត្រឡេកទៅមើលអតីតកាល ពោលគឺពេលចាប់កំណើតដំបូងនៃកាមារ៉ា នាដើមទសវត្សឆ្នាំ ១៨០០ ការថតរូបគឺមានភាពពិបាកខ្លាំង ហើយក្នុងនោះក៏មានមហាជនជាច្រើនឆ្ងល់ និងចង់ដឹងជាខ្លាំងថា តើរូបថតដំបូងដែលថតដោយកាមេរ៉ាមានលក្ខណៈបែបណា ?
ជាការពិតណាស់ រូបថតដំបូងបង្អស់របស់ពិភពលោកដែលថតនៅក្នុងកាមេរ៉ាមួយត្រូវបានថតក្នុងឆ្នាំ ១៨២៦ ដោយលោក Joseph Nicéphore Niépce ត្រូវបានបង្ហាញជាសាធារណៈលើបណ្ដាញអ៉ីនធឺណេត ស្ទើរតែគ្មាននរណាម្នាក់មើលយល់ថាជារូបថត ប្រសិនបើគ្មានការបញ្ជាក់ថា វាជារូបថតទេនោះ ។ រូបថតមួយសន្លឹកដំបូងនៃការចាប់កំណើតរបស់កាមេរ៉ាលើផែនដី គឺជារូបដែលថតចេញពីបង្អួចផ្ទះរបស់លោក Niépce ផ្ទាល់តែម្ដង ដោយវាបង្ហាញពីទិដ្ឋភាពក្នុងតំបន់ Burgundy ប្រទេសបារាំង ។
សូមបញ្ជាក់ថា លោក Joseph Nicéphore Niépce កើតនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ១៧៦៥ ក្នុងតំបន់ Burgundy ប្រទេសបារាំង និងបានស្លាប់នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៨៣៣ ។ Joseph Nicéphore Niépce គឺជាអ្នកថតរូប និងជាវិស្វករផ្នែកម៉ាស៊ីនចំហេះក្នុង ៕
ប្រភព៖ petapixel & Wikipedia