ប្លែកបំផុត ! បុរសម្នាក់ដាក់ឈ្មោះឆ្កែ ខុសបច្ចេកទេស ត្រូវជាប់គុក
បុរសជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួន និង ឃុំឃាំង ដោយសារគាត់បានដាក់ឈ្មោះឆ្កែរបស់គាត់ ដូចជាគ្នានឹងឈ្មោះភ្នាក់ងារស៊ីវិល និង រដ្ឋាភិបាលរបស់ចិន ។ បុរសខាងលើមានឈ្មោះ Ban រស់នៅក្នុងខេត្ត Anhui ភាគខាងកើត ចំណែកសត្វឆ្កែរបស់គាត់មាន ២ ក្បាល មួយឈ្មោះ Chengguan និង មួយក្បាលទៀតមានឈ្មោះ Xieguan ។
លោក Ban បានឱ្យដឹងថា លោកគ្មានចេតនាអាក្រក់ណាមួយឡើយ ហើយហេតុផលដែលលោកដាក់ឈ្មោះឆ្កែទាំងនេះគឺគ្រាន់តែលេងសើចប៉ុណ្ណោះ ។ បើតាមអជ្ញាធរ និង ប៉ូលិសយល់ថា នេះគឺជាការប្រមាថ ។
សូមបញ្ជាក់ថា «Chengguan» គឺជាឈ្មោះភ្នាក់ងាររដ្ឋាភិបាល ដែលធ្វើការនៅក្នុងតំបន់ទីប្រជុំជនដើម្បីដោះស្រាយឧក្រិដ្ឋកម្មកម្រិតទាប ។ ចំណែកឯ «Xieguan» គឺមានន័យថាជាអ្នកធ្វើការសហគមន៍ក្រៅផ្លូវការ ដូចជាជំនួយការចរាចរជាដើម ៕
ដោយ៖ ម៉ានី
ប្រភព៖ Dailymail