មិនធ្លាប់ឃើញ! ប្រទះត្រីចម្លែកមួយក្បាលដ៏កម្រ ខ្មៅដិត ទើរនៅលើឆ្នេរសមុទ្រ California
ត្រីមួយចម្លែកមួយក្បាល ដែលភាគច្រើនរស់នៅក្រោមបាតសមុទ្រជ្រៅ ត្រូវបានគេប្រទះឃើញបោកបក់មកទើរលើឆ្នេរខ្សាច់មួយនា California សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននេះ ។
ត្រីនេះមានពណ៌ខ្មៅ ព្រមទាំងមានធ្មេញស្រួចៗច្រើន ក៏ដូចជាមានរូបរាងដូចជាបាល់ទាត់ថែមទៀតផង ហើយវាត្រូវបានរកឃើញនៅតំបន់ដែនសមុទ្រការពាររបស់ Crystal Cove Park នៅឆ្នេរ Laguna កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ។
ដោយឡែក Crystal Cove Park បានបញ្ចេញរូបរបស់វាទៅតាមបណ្តាញសង្គមនានា បន្ទាប់មកអ្នកទស្សនាមួយចំនួនបាន សន្និដ្ឋានថាត្រីនេះមានឈ្មោះថាត្រីបាល់ ហើយវាគឺពិតជាត្រីមួយប្រភេទដែលកម្រ និង មិនងាយបង្ហាញខ្លួនឱ្យមនុស្សឃើញឡើយ ព្រោះភាគច្រើនវារស់នៅក្នុងបាតសមុទ្រជម្រៅជ្រៅឯណោះ ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដពីការនាំឱ្យត្រីនេះបានរសាត់អណ្តែតមកទើរលើច្រាំងសមុទ្របែបនេះនៅឡើយទេ ៕
ប្រភព៖ Timesnownews