បាក់ចង្កេះ! ទៅមើលរូបភាពកាត់តប្លែក នៅភ្នំខ្នងផ្សារ ឃើញហើយទប់សើចមិនជាប់
ភ្នំខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិ ប្រៀបបានទៅនឹងឋានសួគ៏ក្រោមមេឃ ដែលរំលេចខ្លួនឡើង នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទីតាំងប្រសព្វមុំបីផ្សាភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់ ពោពេញទៅដោយទេសភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចង់ទៅផ្សងព្រេងកម្សាន្តនៅទីនោះ ។
យ៉ាងណាមិញ ថ្មីៗនេះ គេសង្កេតឃើញថា មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាយករូបភាពទិដ្ឋភាពនៅភ្នំខ្នងផ្សារ យកមកកាត់តប្លែកៗ គ្រាន់ជាការកំសាន្តអារម្មណ៍ គួរជាទីអស់សំណើចក្រៃលែង ។ ជាក់ស្ដែងបើតាម គណនីឈ្មោះ Cambodia Amazing Site បានបង្ហោះនូវរូបភាពទាំងនោះ ដែលមានដូចតទៅនេះ ៖
១. មានលក់នំប៉័ងដាក់សាច់ នំប៉័ងប៉ាត់តេ និងបុកល្ហុងជាដើម
២. មានលក់គ្រប់ម៉ូតគ្រប់ម៉ាកតែម្ដង
៣. មានទទួលប៉ះកង់នៅលើភ្នំ
៤. យាយគ្រវីសក់មកលេងដល់ខ្នងផ្សារ
៥. ទំនេរ ណាត់គ្នាទៅញ៉ាំ KFC នៅលើភ្នំខ្នងផ្សារម្ដង
៦. មិនចាញ់តូបចាប់ហួយ គឺថាលក់សឹងគ្រប់មុខតែម្ដង នៅលើភ្នំ
រូបភាពដកស្រង់ពី ៖ Cambodia Amazing Site