Pizza Hut បំបែកកំណត់ត្រាពិភពលោក ក្រោយធ្វើនំ Pizza យក្សទំហំជាង ១ ពាន់ម៉ែត្រការ៉េ
ក្រុមហ៊ុន Pizza Hut បានបំបែកកំណត់ត្រាពិភពលោកថ្មី ដោយចម្អិន Pizza ធំជាងគេបំផុតលើលោក ក្នុងទំហំរហូតដល់ជិត ១៣០០ ម៉ែត្រការ៉េ។
ក្រុមហ៊ុន Pizza ដ៏ល្បីមួយនេះ បានបញ្ជូនក្រុមបុគ្គលិកជាច្រើន ដើម្បីចម្អិននំ Pizza យក្សមួយនេះ។ ក្នុងការចម្អិននោះដែរ ខាងក្រុមហ៊ុន បានប្រើប្រាស់ដុំម្សៅនំចំនួន ៦១៩២ គីឡូក្រាម ទឹកជ្រលក់ sweet marinara ចំនួន ២២៤៤ គីឡូក្រាម ឈីសចំនួន ៣៩៩១ គីឡូក្រាម និង ប្រហិត pepperoni ចំនួន ៦៣០ ៤៩៦ ដើម។
លទ្ធផលសម្រេច នំ Pizza យក្សទំហំរហូតដល់ជាង ១២៩៩ ម៉ែត្រការ៉េ ដែលធ្វើឱ្យ Pizza របស់ក្រុមហ៊ុនខាងលើនេះ បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជា Pizza ធំជាងគេបំផុតក្នុងកំណត់ត្រាពិភពលោក Guinness World Records៕