អ្នក Florida ផ្អើលថាឃើញ UFO មានឯណាតាមពិតភ្លើង concert របស់ Taylor Swift សោះ
ពលរដ្ឋរស់នៅ Florida នាំគ្នាផ្អើលមើល UFO ហោះចុះឡើងលើមេឃ តែចុងក្រោយត្រូវដាច់ផ្ងារ ពេលដឹងការពិតថាភ្លើងហោះមួយនោះគ្រាន់ជាភ្លើងការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift សោះ។
កាលពីចុងសប្ដាហ៍កន្លងទៅ តារាចម្រៀង Taylor Swift បានធ្វើការប្រគំតន្ត្រី Eras Tour របស់នាងនៅឯពហុកីឡដ្ឋាន Raymond James ប៉ុន្តែការប្រគំតន្ត្រីរបស់នាង បែរជាធ្វើឱ្យពលរដ្ឋរស់នៅតាមផ្ទះក្បែរៗនោះ នាំគ្នាផ្អើលចេញមើលលើមេឃគ្រប់គ្នាទៅវិញ។ ក្នុងការប្រគំតន្ត្រីនោះ នៅពេល Taylor Swift ច្រៀងបទ «Don’t Blame Me» ពន្លឺភ្លើងដ៏ធំជាច្រើនក៏បានបាញ់ឡើងទៅលើ ជះពន្លឺភ្លឺពេញលើមេឃ។
នៅក្នុងពហុកីឡដ្ឋាន ពន្លឺភ្លើងទាំងនោះឃើញជះជុំវិញ Taylor Swift ធម្មតា ប៉ុន្តែនៅខាងក្រៅវិញ ភ្លើងទាំងនោះបែរជាហោះចុះហោះឡើងលើមេឃក្នុងទម្រង់ចតុកោណ រហូតធ្វើឱ្យអ្នករស់នៅតំបន់នោះ នាំគ្នាទាញទូរស័ព្ទថត បង្ហោះថាបានឃើញ UFO ព្រោងព្រាតពេញ TikTok។ ហេតុការណ៍ចៃដន្យមួយនេះ កំពុងក្លាយជារឿងហួសចិត្ត អស់សំណើចគ្រប់ៗគ្នា៕