ភ័យអស់មួយផ្ទះ! កុម្ម៉ង់អីវ៉ាន់តាមអនឡាញ គ្រាន់តែគេដឹកមកដល់ផ្ទះ ម្នាក់ៗឈរទទួលញ័រខ្លួនចំប្រប់
ថ្មីៗនេះ មានឃ្លីបវីដេអូមួយក្នុងបណ្តាញ TikTok បានធ្វើឱ្យមហាជនទាំងភ័យជំនួស ទាំងអស់សំណើច ព្រោះអ្នកលក់លេងផ្ញើអីវ៉ាន់មកឱ្យវេញខ្ចប់សាហាវ មើលមួយភ្លែតដូចជាសាកសពគេរុំជិត។
ឃ្លីបមួយនេះ ត្រូវបានគេចែកយ៉ាងច្រើនក្នុងបណ្តាញសង្គមរបស់ថៃ ដោយម្ចាស់វីដេអូបានឱ្យដឹងថា គ្រាន់តែអីវ៉ាន់មួយនេះត្រូវគេយកមកដល់ផ្ទះភ្លាម អ្នកផ្ទះនាំគ្នាភ័យមិនស្ទើរនោះទេ ព្រោះមើលទៅមិនខុសពីសាកសពគេរុំជិតដូចក្នុងរឿងខ្មោចឡើយ ទាំងដែលតាមពិតគឺគ្រាន់តែជាឆ្អឹងដែកហាលខោអាវសោះ។
ម្ចាស់វីដេអូបន្តយ៉ាងអស់សំណើចទៀតថា មេត្តាសុំឱ្យអ្នកលក់ជួយខ្ចប់បែបធម្មតាៗមកបានហើយ មិនបាច់ច្នៃប្រឌិតដល់ថ្នាក់នេះក៏បាន ព្រោះឃើញហើយភ័យព្រឺសម្បុរណាស់។ យ៉ាងណាមិញ មហាជនឃើញហើយក៏អស់សំណើច មិននឹកស្មានថាអ្នកលក់ចេះរកនឹកបំភ័យអ្នកទិញបានយ៉ាងនេះឡើយ៕