![ម្ចាស់ផ្ទះស្រែករកពុទ្ធោ! ភ្លេចបិទទ្វាររបៀងផ្ទះ មានអីសត្វព្រាបនាំគ្នីគ្នាទាំងហ្វូងមកជុះអាចម៍ដាក់ផ្ទះពេញ](https://www.popular.com.kh/wp-content/uploads/2023/09/SR1-9.jpg)
ម្ចាស់ផ្ទះស្រែករកពុទ្ធោ! ភ្លេចបិទទ្វាររបៀងផ្ទះ មានអីសត្វព្រាបនាំគ្នីគ្នាទាំងហ្វូងមកជុះអាចម៍ដាក់ផ្ទះពេញ
ដោយសារតែភ្លេចបិទទ្វាររបៀង ផ្ទះមួយខ្នងត្រូវបានលុកលុយទៅដោយហ្វូងសត្វព្រាប នាំគ្នាមកជុះអាចម៍ដាក់ពេញរកកន្លែងសល់គ្មាន ធ្វើឱ្យម្ចាស់ផ្ទះគាំងហួសចិត្តនិយាយមិនចេញឡើយ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បើតាមព័ត៌មានបានឱ្យដឹងថា ផ្ទះមួយខ្នងនេះដំបូងឡើយត្រូវម្ចាស់ជួលឱ្យគេ តែក្រោយពីគេរើរចេញទៅបាត់ទៅ ក៏មិនបានបិទទ្វារនៅរបៀងឱ្យបានត្រឹមត្រូវ ឯម្ចាស់នោះក៏មិនបានចូលមកមើលត្រួតពិនិត្យទៀត។
ដោយឡែក ក្រោយប្រហែលច្រើនសប្តាហ៍ក្រោយមក ម្ចាស់ក៏ឆ្លៀតចូលទៅមើលផ្ទះរបស់ខ្លួន ស្រាប់តែឃើញថាពោរពេញទៅដោយអាចម៍សត្វព្រាបគ្រប់ទីកន្លែង គ្រប់បន្ទប់ សឹងមិនមានកន្លែងសល់ឡើយ សូម្បីតែរបស់របប្រើប្រាស់ទាំងប៉ុន្មាន ក៏ប្រឡាក់ខ្ទេចខ្ទីមិនសល់ដែរ ពោលគឺខូចខាតច្រើនណាស់។
លើសពីនេះ ថែមទាំងមានក្លិនស្អុយឆ្អេះឆ្អាបពាសពេញទៀតផង។ យ៉ាងណាមិញ ម្ចាស់ផ្ទះក៏បានទាក់ទងទៅខាងអ្នកជំនាញខាងសត្វព្រាបមកជួយដោះស្រាយផងដែរ ដោយបានចំណាយលុយអស់រហូតដល់ទៅ ១៨០០០ ដុល្លារឯណោះ ក្នុងការកែកុន និង សម្អាតផ្ទះឡើងវិញ៕