(វីដេអូ) មានកំលោះៗចូលស្តីច្រើនចេះតែមិនត្រូវចិត្ត សុខចិត្តនៅក្រមុំដល់អាយុជាង ៧០ ឆ្នាំ ទីបំផុតបានជួបបុរសត្រូវចិត្ត តែជាពោះម៉ាយ
កាលពីពេលថ្មីៗនេះកន្លងទៅ នៅក្នុងបណ្ដាញសង្គម TikTok របស់ប្រទេសថៃ ហាក់ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងចំពោះវីដេអូបង្ហោះមួយ ដែលបានភ្ជាប់ជាមួយសំណេររៀបរាប់ថា លោកយាយម្នាក់នេះនៅលីវអស់រយៈពេល ៧០ ឆ្នាំមកហើយ ទើបបានរៀបការពេលជួបស្នេហាពិតថ្មីៗនេះ។
យោងតាម គណនីអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @wiwat1827 ដែលបានបង្ហោះវីដេអូខ្លីមួយ បានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ និង ស្រ្តីវ័យចំណាស់ម្នាក់ កំពុងប្រារព្ធពិធីមង្គលការដ៏សាមញ្ញមួយក្នុងផ្ទះរបស់ពួកគេ ដោយមានតែសាច់ញាតិចូលរួមជូនពរជ័យយ៉ាងសប្បាយរីករាយ។
ជាមួយគ្នានេះដែរ ម្ចាស់វីដេអូបង្ហោះបានឱ្យដឹងដែរថា ក្នុងថ្ងៃការនោះកូនក្រមុំឱ្យបាននិយាយថា ៖ «បើយើងពិតជាមាននិស្ស័យជាប្ដីប្រពន្ធ យើងនឹងជួបគ្នាជាមិនខាន បើទោះបីជាយើងត្រូវនៅលីវដល់ ៧០ ឆ្នាំហើយក៏ដោយ»។
យ៉ាងណាមិញ ក្រោយពីវីដេអូបង្ហោះនោះត្រូវបានបង្ហោះក្នុង TikTok រួចមកមនុស្សជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរ ដល់គូស្វាមីភរិយាថ្មី ព្រមទាំងបានជូនពរអ្នកទាំងពិរឱ្យមានសុភមង្គល។
គួរឱ្យដឹងដែរថា កូនកំលោះធ្លាប់មានគ្រួសារម្ដងហើយ ព្រមទាំងមានកូនៗធំអស់ទៀត ប៉ុន្តែពេលដឹងដំណឹងថា ឪពុកខ្លួនចូលរោងការ ពួកគេក៏បានមកចូលរួមអបអរដែរ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ