ស្រឡាញ់ថ្នមកូនពេក ចូលចិត្តតែងខ្លួនឱ្យកូនដូចព្រះនាងទៅរៀនរាល់ថ្ងៃ ចុងក្រោយកូនរអ៊ូថាគ្មានមិត្តលេងនឹងគេ
នារីម្នាក់បានចែករំលែកបទពិសោធរបស់ខ្លួនដែលមានកូនស្រីម្នាក់ថ្នមថែទុកដូចព្រះនាង ប៉ុន្តែបែរជាមានបញ្ហាកូនទៅសាលាគ្មានអ្នកលេងជាមួយ កូនគ្មានមិត្តដូចក្មេងដទៃ ព្រោះតែកំហុសអចេតនាតូចមួយ រហូតដល់គ្រូហៅអាណាព្យាបាលប្រាប់ទើបដឹង។
អ្នកស្រី Dong ជាម្តាយម្នាក់នៅក្នុងប្រទេសចិន ដែលមានកូនស្រីពៅម្នាក់ទើបចូលរៀនសាលាមត្តេយ្យ ហើយដោយសារតែនាងជាកូនស្រីពៅតែមួយក្នុងគ្រួសារ ទើបគ្រប់គ្នាទុកនាងដូចព្រះនាងតូច និង មើលថែយ៉ាងល្អ។ ក្រោយពីបានប្ដូរទៅលំនៅប្ដូរមករៀនសាលាជិតផ្ទះ បន្ទាប់ពីសាលាត្រូវបានផ្លាស់ទៅនៅជិតផ្ទះ ក្នុងថ្ងៃចូលរៀនដំបូង និង ពេលទៅសាលារាល់ដង កូនស្រីពៅអ្នកស្រី Dong តែងត្រូវបានម្ដាយរៀបចំសម្លៀកបំពាក់ស្អាតៗដូចព្រះនាង ធ្វើឱ្យគ្រប់គ្នាឃើញហើយមិនសរសើរមិនបាន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ក្មេងស្រីតូចនោះបានត្អូញត្អែរប្រាប់អ្នកស្រី Dong ជាម្ដាយថា នាងបានចូលរៀនប៉ុន្មានថ្ងៃហើយ នៅតែមិនស្គាល់ ឬ ស្និទ្ធស្នាលជាមួយមិត្តរួមថ្នាក់ណាម្នាក់នៅសាលាឡើយ ធ្វើឱ្យអ្នកស្រី Dong កើតការងឿងឆ្ងល់ជាខ្លាំងថាមកពីមូលហេតុអ្វី ព្រោះនាងយល់ថាកូនរបស់នាងគឺជាក្មេងល្អ ងាយសម្រប់ខ្លួន និង រួសរាយរាក់ទាក់ណាស់។
ជាមួយគ្នានេះដែរ មួយរយៈក្រោយមកកូនស្រីនៅតែរអ៊ូដដែល រហូតដល់ថ្ងៃមួយគ្រូបន្ទុកថ្នាក់របស់នាងបានហៅអាណាព្យាបាលទៅសាលា ទើបបានដឹងការពិត ដែលក្មេងមិនព្រមលេងជាមួយកូននាង ធ្វើឱ្យនាងហាក់ភ្ញា់ផ្អើលបន្តិច ដោយពេលទៅដល់សាលាគ្រូបន្ទុកថ្នាក់បានប្រាប់ថា ៖ «អ្នកស្រីគួរតែឈប់ស្លៀកសម្លៀកបំពាក់ស្អាតៗ ថ្លៃៗដូចព្រះនាងឱ្យកូនមកសាលាទៀត ព្រោះនេះគឺជាមូលហេតុ ដែលកូនស្រីអ្នកស្រីគ្មានមិត្តក្នុងសាលាដូចគេ ដោយសារតែកូនស្រីអ្នកស្រីស្លៀកពាក់ស្អាតពេក ស្លៀកសម្លៀកបំពាក់ដ៏ប្រណីត និង មានតម្លៃថ្លៃពេក គ្មានមិត្តរួមថ្នាក់ណាម្នាក់ចង់ស្និទ្ធស្នាលជាមួយនាង ឬ ធ្វើមិត្តជាមួយនាងឡើយ»។
យ៉ាងណាមិញ ពេលត្រឡប់ទៅផ្ទះវិញ អ្នកស្រី Dong នៅតែសួរនាំពីកូនរបស់នាង ហើយនាងបានរៀបរាប់ឱ្យដឹងថា អ្នករាល់គ្នាក្នុងថ្នាក់ស្លៀកសម្លៀកបំពាក់សាមញ្ញ និង មើលទៅស្រួលខ្លួនណាស់ គ្មានអ្នកណាស្លៀកសម្លៀកបំពាក់សំពីងសំពោងដូចនាងទេ ទើបចាប់ពីពេលនោះមកអ្នកស្រី Dong ផ្លាស់ប្ដូរការស្លៀកពាក់របស់កូនទៅសាលាឱ្យទៅជាធម្មតាវិញ៕