អ្នកចូលចិត្តសើចខ្លាំងៗប្រយ័ត្នផង បើភ្លាត់ស្នៀតតែបន្តិច អាចតាយស្មិងមួយរំពេច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយឈ្មោះ Netease បានចុះផ្សាយថា មានបុរសជនជាតិចិនមួយក្រុមបានអង្គុយនៅក្នុងហាងមួយកន្លែង ពួកគេបានអង្គុយជជែកគ្នាសើចខ្លាំងៗយ៉ាងមានក្តីសុខ តែមិននឹកស្មានថា ក្នុងចំណោមមិត្តភក្តិទាំងអស់នោះមានម្នាក់សើចគាំងស្ទើរតែបាត់បង់ជីវិត។
ក្រោយឃើញព័ត៌មាននោះមក តែងមានសំណួរពីបណ្តាមនុស្សជាច្រើនបានសួរ និង ឆ្ងល់ថា តើការសើចខ្លាំងៗយូរអាចបណ្តាលឱ្យស្លាប់ដែរ ឬទេ? ពាក់ព័ន្ធនឹងសំណួរមួយនេះ ពេទ្យជំនាញរោគបេះដូងរបស់ចិនម្នាក់បានបកស្រាយថា ការសើចខ្លាំងៗយូរ វាពិតជាអាចបណ្តាលឱ្យស្លាប់ ឬសន្លប់ភ្លាមៗបាន ព្រោះផ្លូវអារម្មណ៍គឺជាផ្នែកមួយដែលជំរុញធ្វើឱ្យចង្វាក់បេះដូងលោតញាប់រហូតគាំងបាន។
លើសពីនេះទៅទៀតនោះ នៅពេលដែលយើងសើចកាន់តែខ្លាំង រាងកាយរបស់យើងក៏មិនអាចដកដង្ហើមដូចធម្មតាបានដូចគ្នា ធ្វើឱ្យអុកស៊ីសែន នៅក្នុងសរសៃឈាមថយចុះអាចមានហានីភ័យខ្ពស់បាត់បង់ស្មារតីដួលចុះទៅដោយមិនដឹងខ្លួន រហូតអាចបាត់បង់ជីវិតភ្លាមៗក៏ថាបាន។
មួយវិញទៀត ការសើចគឺ អាចបណ្តាលឱ្យឈាមឡើងខណៈពេលកំពុងតែសើច អាចបណ្តាលឱ្យកកស្ទុះ និង ដាច់សរសៃឈាមភ្លាមៗដូចគ្នា ពិសេស វាមានហានីភ័យខ្ពស់សម្រាប់អ្នកដែលមានជំងឺបេះដូងស្រាប់នៅក្នុងខ្លួន៕