![កំពុងអង្គុយញ៉ាំអាហារជុំប្រពន្ធ ស្រាប់តែឈ្លក់កណ្តាស់មួយទំហឹង ធ្លា-/យពោះ-វៀ/នចេញក្រៅធ្លែរ](https://www.popular.com.kh/wp-content/uploads/2024/06/ddfgsdfgnmdfgn.jpg)
កំពុងអង្គុយញ៉ាំអាហារជុំប្រពន្ធ ស្រាប់តែឈ្លក់កណ្តាស់មួយទំហឹង ធ្លា-/យពោះ-វៀ/នចេញក្រៅធ្លែរ
ថ្មីៗនេះ មានបុរសជនជាតិអាមេរិកម្នាក់ជាអ្នករស់នៅរដ្ឋ Florida វ័យ ៦៣ ឆ្នាំ បានប្រទះហេតុការណ៍ដ៏តក់ស្លុត គឺបានកណ្តាស់ដល់ថ្នាក់ធ្លាយពោះវៀនមកក្រៅ ខណៈកំពុងអង្គុយហូបអាហារពេលព្រឹកជាមួយនឹងភរិយា។
តាមព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ខណៈកំពុងរួមតុអាហារជាមួយភរិយា បុរសចំណាស់ខាងលើក៏បានឈ្លក់ក្អក និង កណ្តាស់យ៉ាងខ្លាំង រហូតដល់មានអារម្មណ៍ថាឈឺចាប់មិនធម្មតានៅត្រង់ពោះ។ បុរសរូបនេះ បានលើកអាវមើលទៅស្នាមថ្នេរវះកាត់របស់ខ្លួន ក៏ស្រាប់តែឃើញមានពោះវៀនប្រហែលជាពីរទៅបីអ៊ីញ បានលានធ្លាយមកតាមនោះ។ ភរិយារបស់លោកមានការតក់ស្លុតខ្លាំងណាស់ ក៏បានប្រញាប់ហៅឡានសង្គ្រោះមក ដែលគ្រូពេទ្យបាននាំគ្នាខ្នះខ្នែងជួយសង្រ្គោះបឋមសិន មុននឹងបញ្ជូនទៅមន្ទីរពេទ្យតាមក្រោយ។
យ៉ាងណាមិញ តាមពិតទៅប៉ុន្មានថ្ងៃមុនកើតហេតុ គឺបុរសចំណាស់នេះ បានទទួលការវះកាត់ទាក់ទងនឹងក្រពេញប្រូស្តាត ហើយក៏ទទួលបានការជោគជ័យ និង បានកាត់ថ្នេររួចនៅថ្ងៃកើតហេតុផ្ទាល់។ ចំណែកអាហារពេលព្រឹកនោះ គឺប្រពន្ធតាំងចិត្តរៀបចំឱ្យ ដើម្បីជាការលើកទឹកចិត្ត និង អបអរដល់ការជាសះស្បើយនេះ តែមិននឹកស្មានថាមកជួបរឿងបែបនេះទៀត។ ជាសំណាងល្អ ពោះវៀនមិនមានបញ្ហា ខាងក្រុមគ្រូពេទ្យក៏បានញាត់ចូល និង ដេរភ្ជិតឱ្យវិញទាំងខាងក្រៅ និង ក្នុង ហើយប្រហែលជា ៦ ថ្ងៃក្រោយមក បុរសចំណាស់ក៏បានត្រឡប់មកផ្ទះវិញជាធម្មតា៕