![នៅថៃ ចង់ឱ្យកូនកាន់សីលផ្តាច់ថ្នាំ/ញៀ/.ន សុខចិត្តបញ្ជូនកូនមកបួស មានអីកូនបបួលលោកជក់ថ្នាំ/ញៀ-.នពេញវត្ត](https://www.popular.com.kh/wp-content/uploads/2024/07/SR2.jpg)
នៅថៃ ចង់ឱ្យកូនកាន់សីលផ្តាច់ថ្នាំ/ញៀ/.ន សុខចិត្តបញ្ជូនកូនមកបួស មានអីកូនបបួលលោកជក់ថ្នាំ/ញៀ-.នពេញវត្ត
ថ្មីៗនេះ មានករណីមួយនៅប្រទេសថៃ ដោយមានឪពុកម្តាយបានបញ្ជូនកូនប្រុសឱ្យទៅបួសក្នុងវត្ត សង្ឃឹមថានឹងបានកែខ្លួនផ្តាច់ថ្នាំញៀន តែមានអីចុងក្រោយលើសដើម គឺកូនទៅបបួលលោកសង្ឃអង្គផ្សេងៗលេងថ្នាញៀនសឹងពេញមួយវត្ត។
ករណីមួយនេះ បានកើតឡើងនៅវត្តមួយកន្លែង នាខេត្តអ៊ុនដនថានី ប្រទេសថៃ។ តាមព័ត៌មានបានឱ្យដឹងថា មានឪពុកម្តាយបានបញ្ជូនកូនប្រុសឱ្យមកបួស ដោយគិតថាបើបានបួសទៅកូននឹងបានកាន់សីល ព្រមទាំងអាចកែប្រែចិត្តគំនិត ផ្តាច់ខ្លួនពីថ្នាំញៀនបាន។ យ៉ាងណាមិញ ក្រោយមកព្រះសង្ឃសឹងតែមួយវត្តនោះត្រូវបានគេរកឃើញថាមានសារធាតុញៀនសឹងតែទាំងអស់។
ក្រោយទទួលបានការរាយការណ៍ ខាងអាជ្ញាធរប្រចាំតំបន់ ក៏បានចុះទៅដល់វត្តខាងលើ ហើយក៏ឆែកឆេរនៅក្នុងកុដិឃើញថាមានថ្នាំញៀន រួចក៏បានហៅព្រះសង្ឃនៅក្នុងវត្តទាំងអស់ឱ្យមកពិនិត្យសារធាតុញៀន។ ចុងក្រោយគេឃើញមានព្រះសង្ឃ ៦ អង្គ មានសារធាតុញៀន និង អ្នកនៅក្នុងវត្ត ១ នាក់ក៏មានសារធាតុញៀនដូចគ្នា។ ក្រោយមកព្រះសង្ឃទាំង ៦ អង្គ ក៏ត្រូវបានផ្សឹក ហើយអាជ្ញាធរក៏បានបញ្ជូនខ្លួនទៅចាត់ចែងតាមផ្លូវច្បាប់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ AmarinTV