រៀបការរួចថ្មីថ្មោង ទៅញ៉ែគ្នាលើស្ពានរថភ្លើង មានអីរថភ្លើងមកដល់ឱបគ្នាលោ/តចូលទឹកប៊ិះអស់បុណ្យ
ថ្មីៗនេះ សារព័ត៌មានបានរាយការណ៍ពីករណីរន្ធត់ ដែលកើតឡើងនៅប្រទេសឥណ្ឌា ដោយមានគូប្តីប្រពន្ធមួយ ទើបតែរៀបការហើយ នឹកឃើញនាំគ្នាទៅលេងស្ពានរថភ្លើង ចៃដន្យរថភ្លើងសម្តៅមក រកកន្លែងគេចមិនទាន់ មានអីឱបគ្នាលោតចុះមកក្រោម ប៊ិះនឹងអស់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅស្ពានដែក Gorram Ghat ដែលជាទស្សនាទេសភាពដ៏ពេញនិយម នៅ Pali រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ក្នុងនោះ គូស្នេហ៍មួយគូនេះ បានដឹកដៃគ្នាដើរលេងនៅលើស្ពានដែកខាងលើ ព្រមទាំងថតរូបលេងផងដែរ រហូតដល់ភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែមានរថភ្លើងធ្វើដំណើរសំដៅមក ដែលធ្វើឱ្យទាំងគូរកកន្លែងគេមិនឃើញសោះ។ ហើយដោយសារតែមិនចង់ស្លាប់ក្រោមកង់រថភ្លើង គូស្នេហ៍ទាំងគូក៏បានឱបគ្នាលោតចុះមកទឹកនៅខាងក្រោមស្ពានដែលមានកម្ពស់ជាង ២៧ ម៉ែត្រ ធ្វើឱ្យអ្នកដែលឃើញហេតុការណ៍ទាំងប៉ុន្មាន នាំគ្នាតក់ស្លុតជំនួស។
យ៉ាងណាមិញ គេបានផ្តល់ដំណឹងទៅកាន់អាជ្ញាធរដើម្បីសុំការជួយសង្រ្គោះ ដែលក្រោយមកក៏មានការអន្តរាគមន៍ចុះទៅរកគូស្នេហ៍ទាំងគូ ក៏ឃើញថាពួកគេទាំងពីរមានរបួសធ្ងន់ទាំងគូ ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ក្នុងនោះដែរ ខាងប្តីត្រូវរបួសខ្នងជាទម្ងន់ ឯខាងប្រពន្ធក៏បានបាក់ជើងមួយចំហៀង ហើយពួកគេទាំងពីរកំពុងតែស្ថិតនៅក្រោមការពិនិត្យព្យាបាលរបស់មន្ទីរពេទ្យ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Kapook