ខំទិញស្រាត្រាំពស់មកផឹកប៉ូវអាអូនតូចឱ្យខ្លាំង ផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ
ថ្មីៗនេះ សារព័ត៌មាន China Times បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តអស់សំណើចរបស់បុរសម្នាក់ ដែលខំផឹកស្រាត្រាំសត្វពស់ជួយឱ្យបង្កើនសមត្ថភាពអាអូនតូច តែផឹកអស់ហើយទើបដឹងថាពស់ដែលត្រាំនោះជាពស់ជ័រសោះ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានវ័យ ៥០ ឆ្នាំ ជាមនុស្សដែលស្រឡាញ់សុខភាពតាំងពីនៅក្មេង ហើយបានទិញស្រាថ្នាំត្រាំសត្វផ្សេងៗ មានស្រាត្រាំសត្វពស់ ជាដើម មកទទួលទានជារឿយៗ ដើម្បីប៉ូវកម្លាំង ជាពិសេសគឺថ្នាំប៉ូវអាអូនតូចឱ្យកាន់តែខ្លាំង និង ប្រើប្រាស់បានយូរ។ ក្រោយពីទទួលទានអស់ហើយ អាអូនតូចបែរជាមិនរឹងមាំ តែទៅជាកាន់តែខ្សោយ និង ប្រើប្រាស់លែងកើត ទើបដឹងថាសត្វពស់ដែលត្រាំនោះជាពស់ជ័រសោះ។
យ៉ាងណាមិញ បុរសខាងលើក៏បានទៅរកគ្រូពេទ្យ ចុងក្រោយទើបដឹងថាខ្លួនកំពុងប្រឈមការមានជាតិពុលក្នុងខ្លួន ព្រមទាំងការខ្សោយតម្រងនោម ដែលតម្រូវឱ្យមានការលាងឈាមថែមទៀតផង។ ក្រោយពីទទួលការព្យាបាលមកជារឿយៗ សុខភាពរបស់បុរសរូបនេះក៏ចាប់ផ្តើមប្រសើរឡើងជាលំដាប់ ហើយករណីនេះក៏ត្រូវបានគេចែកចាយជាមេរៀនផងដែរ៕