ធ្លាប់ប៉ះអត់? ទិញនំប៉័ងមកញ៉ាំ កំពុងទំពាឃ្លួបៗឆ្ងាញ់ផង ពួយប៉ះកណ្ដុរស្រស់ៗមកទាំងរោមខ្មៅស្រិលក្នុងនំ
ថ្មីៗនេះ ស្ត្រីជនជាតិអាហ្វ្រិកម្នាក់ចែករំលែករឿងរ៉ាវដ៏គួរឱ្យតក់ស្លុតរបស់ខ្លួនសឹងរៀងមួយជីវិត ក្រោយរូបនាងបានញ៉ាំនំប៉័ងចំណិតហើយក៏ប្រទះឃើញសត្វកណ្តុរងាប់មួយក្បាលនៅទាំងរោមឱ្យច្រងោៗ។
ស្ត្រីខាងលើមានឈ្មោះ Nombulelo Mhumla បានរៀបរាប់ឱ្យដឹងថា រូបនាងបានទិញនំប៉័ងចំណិតមួយដុំពីហាងក្នុងតំបន់នៅអាហ្វ្រិកខាងត្បូង នៅពេលដែលនាងចេញពីធ្វើការត្រឡប់មកផ្ទះវិញ។ មកដល់ផ្ទះក៏បានចាប់កាន់នំមួយចំណិតយកមកញ៉ាំ ហើយខណៈញ៉ាំបានពាក់កណ្ដាលហើយក៏នាងស្រាប់តែចាប់អារម្មណ៍ឃើញកណ្ដុរងាប់នៅចន្លោះចំណិតនំប៉័ងនោះ។ អ្វីដែលរឹតតែឃើញហើយស្លុតនិយាយមិនចេញនោះគឺថា កណ្តុរនោះគឺនៅទាំងមូលទាំងរោមខ្មៅស្រិលតែត្រូវបានគេកាត់ចេញជាចំណែកៗទៅតាមចំណិតនំប៉័ង។
ក្រោយហេតុការណ៍ រូបនាងក៏បានត្រឡប់ទៅហាងដដែលនោះវិញដើម្បីប្រាប់ពីការធ្វេសប្រហែល និង ភាពខ្វះអនាម័យរបស់ហាងឱ្យគិតគូរលើផលិតផលខ្លួនឱ្យបានល្អមុននឹងដាក់លក់ឱ្យភ្ញៀវ៕