បុរសម្នាក់ បែ-កគំនិតចាប់អាជីពថ្មី ទទួលបំផ្លា./ញមង្គលការគេ មួយខែៗកើបលុយចាយមិនអស់
សារព័ត៌មាន odditycentral បានទម្លាយឱ្យដឹងពីអាជីពថ្មីប្លែករបស់បុរសជនជាតិអេស្ប៉ាញម្នាក់ ដែលជាអាជីពទទួលបំផ្លាញពិធីមង្គលការ កាក់កបមិនធម្មតា កើបបានចំណូលមិនចេះតិច។
បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា លោកទទួលបំផ្លាញពិធីមង្គលការសម្រាប់អ្នកណាដែលដូរចិត្តមិនចង់រៀបការជាមួយដៃគូ ឬគូដណ្តឹងរបស់ខ្លួន ប៉ុន្តែមិនហ៊ានប្រាប់គេ ដោយយកថ្លៃឈ្នួលតិចបំផុតត្រឹម ៥០០ យូរ៉ូ។ បុរសរូបនេះបន្តឱ្យដឹងទៀតថា កាលពីដំបូងឡើយ ខ្លួននឹកឃើញអាជីពនេះ ហើយក៏បានយកទៅនិយាយផុសលេងនៅតាមបណ្តាញសង្គម តែចៃដន្យស្រាប់តែមានមនុស្សជាច្រើនចាប់អារម្មណ៍ ហើយបានជួលលោកទៅធ្វើមែន ដូច្នេះហើយទើបលោកងាកមកប្រកបអាជីពនេះពេញលេញតែម្តង។
ក្នុងនោះ ភ្ញៀវគ្រាន់តែប្រាប់ពេលវេលា និង ទីកន្លែងមង្គលការឱ្យបានច្បាស់លាស់ បុរសរូបនេះក៏នឹងរកគ្រប់វិធីដើម្បីរារាំងមិនឱ្យពិធីនោះដំណើរការទៅមុខបាន ប៉ុន្តែបើសិនជាត្រូវគេប្រើប្រាស់ហិង្សាលើរាងកាយ ដូចជាត្រូវទះតប់ជាដើម បុរសរូបនេះនឹងគិតលុយបន្ថែមពីភ្ញៀវចំនួន ៥០ យូរ៉ូទៀត។ ដោយឡែក មកទល់ពេលនេះ អាជីពរបស់បុរសខាងលើកំពុងតែកាក់កបខ្លាំងណាស់ ព្រោះត្រូវគេកក់ទុកពេញរហូតដល់ខែធ្នូចុងឆ្នាំនេះទៅហើយ៕
ប្រភព៖ Odditycentral, Khaosod