(វីដេអូ) ឱ្យរាង! បុរសពិតម្នាក់មាត់មិនល្អបោះសម្តីដៀ/មដ-ាមបុរសកែភេទ មានអីនាងដោះស្បែកជើងទះមាត់ ផ្អើលគេពេញហាង
មានឃ្លីបវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមនៅក្នុងចិន ដោយមាននារីម្នាក់បានដោះស្បែកជើងកែងវាយមាត់បុរសម្នាក់មិនប្រណីដៃ ក្រោយពីខឹងរឿងគេបោះពាក្យសម្តីមើលងាយនាង និង មិត្តភក្តិ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅហាងស៊ុបមួយកន្លែងនៅប្រទេសចិន ដោយតាមពិតទៅនារីរូបនេះជាភេទទីបី។ ក្នុងនោះនាង និង មិត្តភក្តិត្រូវបានបុរសម្នាក់មកបៀតបៀនជាពាក្យសម្តីធ្ងន់ធ្ងរ រហូតដល់នាងខឹងទ្រាំមិនបាន ទើបឈានទៅដល់ការប្រើប្រាស់ហិង្សា ដោយនាងបានដោះស្បែកជើងកែងរបស់ខ្លួន វាយទៅលើមុខបុរសរូបនោះទាល់តែគេតដៃលែងកើតតែម្តង។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមឃើញហើយពិតជាភ្ញាក់ផ្អើល និង ហួសចិត្តយ៉ាងខ្លាំង ហើយគេក៏បានហៅនាងថាជាទេពីនៃសង្រ្គាម ព្រមទាំងបានយកនាងទៅប្រៀបធៀបជាមួយនឹងតួអង្គ Wu Song នៅក្នុងរឿងនិទានបុរាណចិន ដែលជាអ្នកបង្រ្កាបសត្វខ្លាដ៏ល្បីទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook