ចេះតែឈឺពោះមិនបាត់ ស្មានតែក្រពះធ្វើទុក្ខ ដល់ទៅពេទ្យពិនិត្យមើល ឃើញសត្វកន្លាតនៅជាប់ក្នុងពោះវៀន
សារព័ត៌មាន Indian Express បានរាយការណ៍ឱ្យដឹង ពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បុរសម្នាក់ ដែលបានឈឺពោះមិនបាត់ ស្រាប់តែទៅពេទ្យពិនិត្យ ក៏ឃើញថាមានសត្វកន្លាតនៅជាប់ក្នុងពោះវៀន។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានវ័យ ២៣ ឆ្នាំ គេចេះតែឈឺពោះ ហើមពោះមិនបាត់ ព្រមទាំងក្រពះហាក់ដូចជាមិនរំលាយអាហារ ក្រោយពីបានញ៉ាំងាហារនៅផ្សាររាត្រីមួយកន្លែងនាទីក្រុងញូវដេលី។ ក្រោយមកបុរសរូបនេះក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល ស្រាប់តែឃើញមានសត្វកន្លាតកំពុងមានជីវិត ប្រវែងប្រមាណ ៣ សង់ទីម៉ែត្រ កំពុងតែនៅជាប់ក្នុងពោះវៀនតូច ដែលសូម្បីតែគ្រូពេទ្យក៏មានការភ្ញាក់ផ្អើលដែរ។
យ៉ាងណាមិញ គ្រូពេទ្យបានវះកាត់យ៉ាងប្រញាប់ឱ្យបុរសរូបនេះ ដោយបានយកសត្វកន្លាតនោះចេញមកបានសម្រេច។ ដោយឡែក បុរសរូបនេះបានឱ្យដឹងថា គេមិននឹកស្មានថាមានសត្វកន្លាតនៅក្នុងខ្លួនឡើយ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំង គេសង្ស័យតែច្រឡំញ៉ាំទៅដោយមិនដឹងខ្លួន ខណៈទៅញ៉ាំអីនៅផ្សាររាត្រីប៉ុន្មានថ្ងៃមុននោះឯង៕
ប្រភព៖ Sanook