ក្មេងស្ទាវខ្ទង់ ១០ នាក់ ទំនេរៗបបួលគ្នាយកថ្នាំបង្កើនចំណ.-ង់ទៅចាក់អាអូ.នតូច ចុងក្រោយស្វិតប្រើការលែងបាន
ថ្មីៗនេះ មានគ្រូពេទ្យស្រីជនជាតិម៉ាឡេស៊ីម្នាក់ បានទម្លាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់ក្មេងស្ទាវប្រុសៗចំនួន ១០ នាក់ ដែលបានយកថ្នាំបង្កើនចំណង់ផ្លូវភេទទៅចាក់ក្នុងប្រដាប់ភេទ រហូតទាល់តែងាប់សាច់ និង ត្រូវកាត់ចោលសឹងតែគ្រប់គ្នា។
គ្រូពេទ្យរូបនេះបានឱ្យដឹងថា នៅថ្ងៃមួយខណៈខ្លួនកំពុងធ្វើការនៅម៉ោងប្រហែល ៣ ភ្លឺ ស្រាប់តែមានក្រុមក្មេងជំទង់ដែលមានគ្នាប្រមាណជា ១០ នាក់បានសម្រុកមកបន្ទប់សង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ។ ក្នុងនោះ ពួកគេបានមកសុំជំនួយពីគ្រូពេទ្យរឿងប្រដាប់ភេទ ដែលមានមិនប្រក្រតី ដោយក្រោយពីគ្រូពេទ្យពិនិត្យទៅក៏ឃើញថា ប្រដាប់ភេទរបស់ពួកគេមានសាច់ងាប់ឡើងខ្មៅសឹងតែពាក់កណ្តាលទៅហើយ។
យ៉ាងណាមិញ គ្រូពេទ្យក៏បានធ្វើការជួយព្យាបាលដោយបានកាត់សាច់ដែលងាប់ចេញ ហើយក៏បានសួរមូលហេតុពីពួកគេផងដែរថាទៅធ្វើអ្វីបានជាទៅជាបែបនេះ ដែលក្នុងនោះក៏មានម្នាក់បានសារភាពឱ្យដឹងថា ពួកគេបានយកថ្នាំបង្កើនចំណង់ផ្លូវភេទចាក់ចូលទៅក្នុងប្រដាប់ភេទផ្ទាល់ដោយប្រើសឺរ៉ាំង ដោយជឿថានឹងអាចបង្កើនទំហំឱ្យធំជាងមុន តែមិននឹកស្មានថាត្រូវងាប់សាច់ដូច្នេះឡើយ៕
ប្រភព៖ Kapook