រៀបការ ៣ ឆ្នាំហើយគ្មានកូនមួយគ្រាប់ ដល់ទៅពេទ្យពិនិត្យមើល ស្រាប់តែវាក់អឺ ព្រោះប្តីក៏មានស្បូ.នដែរ
ពិតជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានកើតឡើងនៅប្រទេសចិន ដោយមានប្តីប្រពន្ធមួយគូរៀបការជាមួយគ្នាមកជាង ៣ ឆ្នាំហើយមិនមានកូនមួយគ្រាប់សោះ ដល់នាំគ្នាទៅពិនិត្យនៅពេទ្យ ស្រាប់តែវាក់អឺឃើញថា តាមពិតបុរសជាប្តីមានស្បូនដូចប្រពន្ធដែរ។
តាមព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានសម្រេចចិត្តនាំគ្នាទៅមន្ទីរពេទ្យ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យដែលពិបាកនឹងមានកូន ហើយក្នុងនោះគ្រូពេទ្យក៏បានធ្វើការត្រួតពិនិត្យរាងកាយអ្នកទាំងពីរដោយល្អិនល្អន់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺគេឃើញថាបុរសជាប្តីមិនមានពងស្វាសឡើយ តែបែរជាមានស្បូនទៅវិញ។
ក្នុងនោះ អ្នកជំនាញបានឱ្យដឹងថាបុរសជាប្តីមានជំងឺក្រពេញ Adrenal Hyperplasia តាំងពីកំណើត ដែលតាមពិតទៅភេទពិតរបស់គេគឺជាភេទស្រ្តី តែជំងឺនេះបង្កឱ្យរាងកាយមិនអាចផលិតអរម៉ូន cortisol បាន ហើយក៏ទៅបង្កើតអរម៉ូន Androgen ដែលជាអរម៉ូនបុរសច្រើនលើសធម្មតា ទើបធ្វើឱ្យរាងកាយមានលក្ខណៈដូចជាមនុស្សប្រុស ជាពិសេសគឺមានប្រដាប់ភេទខាងក្រៅស្រដៀងទៅនឹងមនុស្សប្រុស។
យ៉ាងណាមិញ ម្ចាស់ខ្លួនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះធ្លាប់តែគិតថាខ្លួនឯងជាមនុស្សប្រុសរហូតមក ហើយក្រោយពីដឹងការពិត គេក៏នៅតែបន្តប្រើប្រាស់ជីវិតរស់នៅជាមនុស្សប្រុសដដែល ដោយបានឆ្លងកាត់ការវះកាត់ប្រដាប់ភេទឱ្យក្លាយជាប្រដាប់ភេទមនុស្សប្រុសទាំងស្រុង ព្រមទាំងទទួលការព្យាបាលទៅលើអរម៉ូនផ្សេងៗទៀតផងដែរ៕
ប្រភព៖ Kapook