ឆ្ងល់កើតជំងឺថ្លើម ព្យាបាលយ៉ាងណាក៏មិនជា ចុងក្រោយទើបដឹងថាកូនឈ្នួលលួចនោមដាក់អាហារឱ្យញ៉ាំរាល់ថ្ងៃ
សារព័ត៌មានបរទេសមួយបានទម្លាយពីរឿងរ៉ាវរបស់បុរសជនជាតិឥណ្ឌាម្នាក់ ដែលកើតជំងឺថ្លើម តែខំព្យាបាលយ៉ាងណាក៏មិនជា ចុងក្រោយទើបដឹងថាជាស្នាដៃកូនឈ្នួលដែលនៅជាមួយ លេងសុទ្ធតែនោមដាក់អាហារ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះបានកើតជំងឺថ្លើមដំណាក់កាលដំបូង ហើយក៏បានប្រញាប់ទៅព្យាបាល ប៉ុន្តែហាក់មិនមានការធូរស្បើយសោះ ទើបខាងគ្រួសារក៏សង្ស័យថាមកពីអាហារដែលបរិភោគ។ ក្នុងនោះ អ្នកផ្ទះបានលួចដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះបាយ ដែលធ្វើឱ្យម្នាក់ៗមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញថាមានឈ្នួលជាមេផ្ទះធ្លាប់រស់នៅជាមួយខ្លួនជាង ៨ ឆ្នាំ បាននោមដាក់ចាន និង នោមដាក់អាហារដែលបានធ្វើ យកឱ្យសមាជិកគ្រួសារបរិភោគ។
យ៉ាងណាមិញ ចុងក្រោយស្រ្តីជាមេផ្ទះរូបនេះក៏ត្រូវបានម្ចាស់ផ្ទះហៅប៉ូលិសមកឃាត់ខ្លួន ដែលដំបូងឡើយនាងក៏បានប្រកែកថាមិនបានធ្វើឡើយ តែក្រោយពីប៉ូលិសបង្ហាញភស្តុតាងនាងក៏បាត់មាត់លែងតបត ហើយមកទល់ពេលនេះប៉ូលិសក៏បានកំពុងសួរនាំនាងបន្តរកពីមូលហេតុផងដែរ៕
ប្រភព៖ Khaosod