ម្ង៉ៃៗចូលចិត្តលួចចូលផ្ទះអ្នកជិតខាងទៅហិតស្បែកជើងគេ ចុងក្រោយគេតាមទាន់ប្ដឹងប៉ូលិសចាប់ដាក់គុ-ក
សារព័ត៌ក្រៅប្រទេសមួយ មានបានចុះផ្សាយឱ្យដឹងពីករណីរបស់បុរសជនជាតិក្រិចម្នាក់ ដែលត្រូវប៉ូលិសចាប់ខ្លួន ព្រោះតែចូលចិត្តលួចចូលទៅក្នុងផ្ទះអ្នកជិតខាង ដើម្បីទៅហិតស្បែកជើងរបស់គេពេក។
តាមសម្តីអ្នកជិតខាងបានរៀបរាប់ប្រាប់សារព័ត៌មានខាងលើនោះបានឱ្យដឹងថា គេបានដាក់ស្បែកជើងហាលនៅក្រៅផ្ទះ ហើយបុរសខាងលើក៏តែងតែចូលមកហិត ២ ទៅ ៣ ដងហើយ ដែលមើលទៅជាវាទង្វើដ៏ចម្លែក និង គួរឱ្យរំខាន ទើបបានដាក់ពាក្យបណ្តឹងទៅប៉ូលិសដើម្បីឱ្យមកឃាត់ខ្លួនបុរសនោះតែម្តងទៅ។
យ៉ាងណាមិញ បុរសចម្លែកខាងលើនេះមានវ័យ ២៨ ហើយក្រោយពីត្រូវបានចាប់ខ្លួន គេបានសារភាពថា បានធ្វើទង្វើនោះដោយមិនដឹងខ្លួនឡើយ មិនដឹងថាហេតុអ្វីបានជាប្រព្រឹត្តបែបនោះ ហើយហេតុអ្វីបានជាចូលចិត្តហិតស្បែកជើងយ៉ាងណានេះ។ គេសន្និដ្ឋានខ្លួនឯងថាប្រហែលជាអាចមានជំងឺអ្វីម្យ៉ាង ហើយក៏សន្យាថានឹងព្យាយាមព្យាបាលវាឱ្យបានផងដែរ។ ក្រោយពីស្តាប់ការសារភាពហើយ ខាងតុលាការក៏បានសម្រេចចិត្តឱ្យបុរសរូបនេះទទួលទោសជាប់គុកចំនួន ១ ខែ៕
ប្រភព៖ Khaosod