ខែភ្លៀងសម្បូរណាស់ប្រយ័ត្នផង! នៅថៃដើរព្រៃបោះតង់សុខៗ ត្រូវសត្វឈ្លើងទាមភ្នែក គួរឱ្យខ្លា./ច
ពិតជារឿងដែលមិនគួរឱ្យនឹកស្មានឡើយ ដែលបុរសជនជាតិថៃម្នាក់បានដើរព្រៃសុខៗ ស្រាប់តែត្រូវសត្វឈ្លើងចូលទៅទាមនៅក្នុងគ្រាប់ភ្នែកគួរឱ្យខ្លាច។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះបានទៅបោះតង់នៅក្នុងឧទ្យានធម្មជាតិមួយកន្លែងនាខេត្តកំផែងពេជ្រ ជាមួយនឹងមិត្តៗជាច្រើនទៀត ហើយក៏បាននាំគ្នាដើរមើលនៅក្នុងព្រៃ។ ខណៈត្រឡប់មកកន្លែងតង់វិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគេក៏មានអារម្មណ៍ថាដូចជាមានដីចូលភ្នែក ពេលនោះក៏ខំញីហើយតែក៏មិនបាត់ ទើបឱ្យមិត្តដែលទៅជាមួយគ្នាជួយមើល ទើបដឹងថាមានសត្វឈ្លើងកំពុងតែទាមនៅក្នុងគ្រាប់ភ្នែក។
យ៉ាងណាមិញ ជាសំណាងល្អក្នុងចំណោមមិត្តដែលទៅជាមួយនោះគឺមានគ្រូពេទ្យ ក្នុងនោះគេក៏បានជួយយកចេញ ទើបបានបញ្ជូនបុរសរូបនេះទៅមន្ទីរពេទ្យបន្តទៀត ហើយចុងក្រោយអាការៈក៏បានប្រសើរឡើងដោយមិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod