ខំនាំសង្សារមកដើរលេង កក់សណ្ឋាគារបែបធម្មជាតិៗ ពេលសង្សារបើកទ្វារឃើញបន្ទប់ភ្លាម ធ្វើឱ្យនាងឆេះដុំភ្លែត
សារព័ត៌មាន Mirror Media បានរាយការណ៍ពីរឿងរ៉ាវមួយបង្កឱ្យមហាជននៅតាមបណ្តាញសង្គមមានការផ្ទុះសំណើចហួសចិត្តខ្លាំងណាស់ ដែលជារឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់បានខំកក់សណ្ឋាគារបែបធម្មជាតិៗនាំសង្សារមកដើរលេង តែគ្រាន់តែនាងបើកទ្វារបន្ទប់ភ្លែត ស្រាប់តែនាងឆេះដុំភ្លាម។
បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា គេបាននាំសង្សារដើរលេងជាមួយគ្នា ហើយក៏បានទៅកក់បន្ទប់សណ្ឋាគារមួយ ដែលមានភាពធម្មជាតិពិតៗ ព្រោះមានដេគ័រដើមឈើ ព្រមទាំងមានអិដ្ឋដែលក្រាលទៅដោយដុំថ្មតូចមើលទៅដូចជានៅមាត់បឹង ឬ អូរ។ ក្នុងនោះ គេនឹកស្មានថាសង្សារចូលចិត្ត តែគ្រាន់តែនាងបើកទ្វារមកដល់ភ្លាម ស្រាប់តែកើតការមួម៉ៅ ធ្វើឱ្យគេគិតមិនយល់ឡើយថា បន្ទប់នេះវាអាក្រក់មើលដល់ម្ល៉ឹងឬ?
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមវិញ ម្នាក់ៗអស់សំណើចផង និង ហួសចិត្តផងចំពោះរឿងនេះ ប៉ុន្តែភាគច្រើនសុទ្ធតែមានការយល់ឃើញដូចគ្នាថា បន្ទប់នេះមើលទៅវាប្លែកពេក បើសិនជាសម្រាកទៅក៏មានអារម្មណ៍ថាមិនស្រណុកចិត្ត ព្រោះមើលតែអិដ្ឋក៏មានអារម្មណ៍ថាពិបាកដើរជាន់ដែរ៕
ប្រភព៖ Sanook