ដឹងធ្វើអីអ៊ីចឹងទេ! ម្ចាស់ផ្ទះក្នុងបុរីមួយពួយហាលសម្ញែងខោក្នុងចម្រុះពណ៌នៅមុខផ្ទះ ធ្វើឱ្យអ្នកជិតខាងខូចអារម្មណ៍ ត្រូវសមត្ថកិច្ចចុះអប់រំ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីហួសចិត្ត និង ចែករំលែកបន្តគ្នាព្រោងព្រាត ចំពោះរឿងរ៉ាវមួយម្ចាស់ផ្ទះរស់ក្នុងបុរីមួយក្នុងទីក្រុងភ្នំពេញ ដោយបានហាលឈុតក្នុងនៅមុខផ្ទះរបស់ខ្លួន បណ្ដាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង ប៉ះពាល់អារម្មណ៍អ្នកជិតខាង។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏ហួសចិត្តនេះ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះ Phorn Spohal បានបង្ហោះរូបភាពនេះកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ដោយបង្ហាញពីទិដ្ឋភាពខោក្នុងហាលទាំងស្នួរ និង ចម្រុះពណ៌ ដែលក្នុងពេលជាមួយគ្នានោះ ក៏បានឃើញសមត្ថកិច្ចបានចុះអប់រំណែនាំដល់ម្ចាស់ផ្ទះដល់មុខផ្ទះ ដែលមានហាលឈុតខោខ្លីជាច្រើននោះដែរ។
តាមប្រភពបានបន្តឱ្យដឹងថា ម្ចាស់ដែលហាលឈុតខោខ្លីពិសេសនៅមុខផ្ទះ ត្រូវបានសមត្ចកិច្ចចុះអប់រំ ក្រោយពេលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង ប៉ះពាល់អារម្មណ៍អ្នកជិតខាង ខណៈផ្ទះដែលហាលខោក្នុងនេះ គឺស្ថិតនៅបុរីពិភពថ្មី ក្បែរផ្សារអ៊ីអន ២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕