ឪពុកបើកបរមិនប្រយ័ត្នខ្លួនឯង តែម្តាយបែរជាទៅចោទកូនស្រីថានាំស៊យ ព្រោះនៅលីវយូរមិនព្រមរៀបការ
នារីជនជាតិចិនម្នាក់ បានចែកចាយរឿងរ៉ាវរបស់ខ្លួននៅតាមបណ្តាញសង្គម Weibo ដែលធ្វើឱ្យមហាជនហួសចិត្តអស់សំណើចយ៉ាងខ្លាំង ដោយនាងត្រូវបានម្តាយចោទថាជាអ្នកនាំស៊យឱ្យឪពុក ព្រោះតែនាងនៅលីវយូរពេកមិនព្រមរៀបការ។
នាងបានរៀបរាប់ឱ្យដឹងថា ឪពុករបស់នាងបានប្រទះឧប្បទ្ទវហេតុនៅតាមដងផ្លូវ តែក្រោយពីទៅពេទ្យពិនិត្យមើល ក៏ឃើញថាគាត់មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ហើយក៏បានសម្របសម្រួលជាមួយនឹងគូករណីចប់រួចរាល់។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យនាងហួសចិត្តនោះ សុខៗម្តាយរបស់នាងក៏រអ៊ូ ហើយចោទនាងថាមកពីនាងនេះហើយដែលមិនព្រមរៀបការ ដែលធ្វើឱ្យឪពុកតប់ប្រមល់ ពិបាកចិត្តស្អិតទ្រូង ហើយអារម្មណ៍ក៏មិននឹងន ទើបមិនមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ។
ដោយឡែក មហាជននៅតាមបណ្តាញសង្គមទាំងឡាយ កាលបើបានដឹងពីមូលហេតុរបស់ម្តាយហើយ ម្នាក់ៗក៏ហួសចិត្តខ្លាំងណាស់ ហើយក៏នាំគ្នារិះគន់ទៅកាន់ស្រ្តីជាម្តាយថាជាមនុស្សគ្មានហេតុផល និង ចូលចិត្តតែដាក់សម្ពាធទៅលើកូនទាំងដែលនាងគ្មានកំហុសសោះ៕
ប្រភព៖ Sanook