ទិញឡានអគ្គិសនីជជុះមកជិះ ពេលសាកថ្មអត់ចូល ខឹងចិត្តពេកក៏យកគោដឹកឡានដើរពេញផ្លូវ
មានបុរសជនជាតិចិនម្នាក់ បានយកគោដឹកឡាន Tesla ដើរពេញផ្លូវ ឱ្យក្លាយទៅជារឿងដែលមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីខឹងរឿងទិញមកជិះមិនទាន់បានប៉ុន្មាន ស្រាប់តែសាកថ្មលែងចូល។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះបានទិញឡាន Tesla ម៉ាក Model 3 Performance មកពី ការាស់លក់ឡានមួយទឹកមួយឈ្មោះ Gauzi ក្នុងតម្លៃប្រមាណជិត ១៤ ០០០ ដុល្លារ។ ក្រោយមកជិះមិនបានប៉ុន្មាន ឡាននេះក៏សាកថ្មលែងចូល ហើយបុរសរូបនេះបានទៅសុំការដោះស្រាយពី តែមិនបានសម្រច ក៏បានកើតទៅជាការខឹងសម្បារ ហើយក៏បានយកពណ៌បាញ់ទៅលើឡានជាពាក្យពេជន៍ផ្សេងៗ ព្រមទាំងបានយកគោដឹកឡាននោះដើរពេញផ្លូវទៀតផង។
ដោយឡែក ខាងក្រុមហ៊ុនបានចេញមកបកស្រាយថា បុរសរូបនេះបានដេញថ្លៃយកឡានខាងលើមកពីសេវាកម្ម C2B ដែលត្រូវគេស្គាល់ថាជាសេវាកម្មជួញដូរឡានធុនអន់។ ហើយមុននឹងទទួលយកឡាន បុរសរូបនេះក៏បានទទួលស្គាល់សភាពរបស់ឡានទៅហើយ ប៉ុន្តែក្រោយមកស្រាប់តែមិនពេញចិត្ត ចោទថាឡានសាកថ្មមិនបាន តែតាមពិតឡាននេះសាកថ្មបាន និង ជិះបានជាធម្មតា មិនដូចដែលបុរសរូបនេះចោទប្រកាន់នោះទេ៕
ប្រភព៖ Khaosod