នារីម្នាក់កើតអាឡែកស៊ីចម្លែក រហូតដាក់បំរាម ៣ ឱ្យអ្នកណាចង់ថើប ព្រោះបើភ្លាត់បន្តិចនឹងអាចស្ល-ា/ប់
ថ្មីៗនេះ មាននារីជនជាតិអាមេរិកម្នាក់បានទម្លាយពីប្រភេទជំងឺមួយរបស់ខ្លួន ព្រមទាំងបានរៀបរាប់លក្ខខណ្ឌចំនួន ៣ ដែលប្រុសៗត្រូវធ្វើបើសិនជាចង់ថើបនាង ព្រោះបើសិនតែភ្លាត់បន្តិច នាងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះមានឈ្មោះ Caroline Cray Quinn នាងមានជំងឺអាឡែកស៊ីអាហារធ្ងន់ធ្ងរ ហើយមានជំងឺរ៉ាំរ៉ៃមួយដែលគេហៅថា mast cell dysfunction syndrome (MCAS)។ ជំងឺនេះបណ្តាលឱ្យមានអាការហើមមុខហើមមាត់ធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហៀរសំបោរ រាក ក្អួត និង រោគសញ្ញាផ្សេងៗទៀត។
ដោយសារតែបែបនេះហើយ ទើបនាងបានដាក់លក្ខខណ្ឌចំនួន ៣ សម្រាប់គូស្នេហ៍នាងនៅក្នុងថ្ងៃអនាគត ដើម្បីឱ្យគេថើបនាងបាន ព្រោះតែភ្លាត់បន្តិចនាងនឹងអាចមានគ្រោះថ្នាក់ដល់ជីវិត។ ក្នុងនោះ ទីមួយមិនត្រូវបរិភោគសណ្តែកដី ល្ង គីវី ឬ អាហារសមុទ្រឡើយមុនពេល ២៤ ម៉ោងមុននឹងថើបនាង។ ទីពីរ ហាមញ៉ាំអ្វីឱ្យសោះមុនពេលថើបនាង ៣ ម៉ោង ចំណែកឯទីបី គឺត្រូវតែដុសធ្មេញមុននឹងថើបនាងជាដាច់ខាត៕
ប្រភព៖ Sanook