ខ្លាចណាស់ជួបណាស់! មានជំងឺខ្លាចទឹកប៉េះប៉ោះតាំងពីតូច ធំឡើងបែរមកធ្វើការជួបទឹកប៉េងបោះរាល់ថ្ងៃ
ថ្មីៗនេះ មាននារីម្នាក់បានទម្លាយរឿងរ៉ាវការភ័យខ្លាចដ៏ចម្លែករបស់នាង ដែលខ្លាចទឹកប៉េះប៉ោះសឹងញ័រខ្លួន តែមកធ្វើការនៅក្នុងហាងអាហារ ត្រូវទ្រាំជាមួយនឹងទឹកប៉េងប៉ោះសឹងតែរាល់ថ្ងៃ។
នារីរូបនេះមានវ័យ ២៣ ឆ្នាំ ជាអ្នករត់តុនៅហាងអាហារមួយកន្លែងនារដ្ឋ Glasgow ប្រទេសស្កុតលែន។ នាងបានរៀបរាប់ឱ្យដឹងថា នាងមានជំងឺខ្លាចទឹកប៉េងប៉ោះតាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ ដោយកាលនោះប្អូនស្រីរបស់នាងបានបាញ់ទឹកប៉េងបោះដាក់ពេញខ្លួននាង ធ្វើឱ្យនាងកើតអារម្មណ៍ខ្លាចទឹកប៉េងប៉ោះតាំងពីពេលនោះមក។
រហូតដល់ពេញវ័យ នាងក៏បានចូលមកធ្វើការជាអ្នករត់តុ ធ្វើឱ្យនាងមិនអាចគេចផុតពីទឹកប៉េងប៉ោះបានឡើយ នាងត្រូវបន្ថែមទឹកប៉េះប៉ោះក្នុងដបជាប្រចាំ ហើយរាល់ពេលដែលនាងធ្វើ នាងមានអារម្មណ៍ថាចង់តែក្អួតដោយសារតែក្លិន និង ពណ៌របស់វា។ ពេលខ្លះទៀត ពេលនាងមានអារម្មណ៍មិនល្អ សូម្បីតែភ្ញៀវច្របាច់ទឹកប៉េងប៉ោះក៏នាងមានការភ័យខ្លាចឡើងញ័រខ្លួនដែរ ពោលគឺវាប៉ះពាល់ដល់ការប្រើប្រាស់ជីវិតរបស់នាងប្រចាំថ្ងៃតែម្តង។
យ៉ាងណាមិញ បើទោះមើលទៅចម្លែកពិតមែន តែការខ្លាចទឹកប៉េងបោះនេះគឺវាមានពិតមែន ដែលគេហៅវាថា Mortuusequusphobia ហើយក្រៅពីខ្លាចទឹកប៉េងប៉ោះផ្ទាល់ហើយ មានមនុស្សមួយចំនួនទៀតក៏ខ្លាចអាហារទាំងឡាយ ដែលមានរសជាតិដូចជាទឹកប៉េងប៉ោះដែរ៕
ប្រភព៖ Khaosod