នៅចិនកំពុងពេញនិយមញ៉ាំនំចម្លែកថ្មីសន្លាងមួយមុខ មើលទៅដូចដុំសរសៃសក់គួរឱ្យខ្លាច
ថ្មីៗនេះ នៅប្រទេសចិនកំពុងផ្ទុះមីនុយថ្មីសន្លាងមួយ ដែលនាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន នោះគឺនំចម្លែកដែលមានរូបរាងដូចជាដុំសរសៃសក់របស់មនុស្ស មើលទៅមិនសូវសមភ្នែកទេ។
តាមព័ត៌មានបានឱ្យដឹងថា មីនុយមួយនេះមានឈ្មោះថា Fa Chai មានន័យថាសរសៃសក់ តែតាមពិតវាគឺជាសារ៉ាយដែលប្រឡាក់ស្ករហើយហាលឱ្យស្ងួតប៉ុណ្ណោះ។ សារ៉ាយប្រភេទនេះ ត្រូវបានប្រជាជនចិនយកទៅមកធ្វើជាម្ហូបអាហារជាយូរលង់ណាស់មកហើយ ដោយយកទៅឆាផង យកទៅដាក់ក្នុងស៊ុបផង ជាពិសេសគេនិយមហូបវាបំផុតនៅក្នុងពិធីបុណ្យផ្សេងៗ ដូចជាចូលឆ្នាំចិន ជាដើម ព្រោះគេជឿថាវាជាម្ហូបនាំសិរីមង្គល។
យ៉ាងណាមិញ ថ្វីដ្បិតតែរូបរាងមើលទៅមិនគួរឱ្យបេតី តែសារ៉ាយប្រភេទនេះ ជាពិសេសមីនុយម្ហូបខាងលើ ពិតជាកំពុងទទួលបានការពេញនិយមទទួលទានណាស់នៅក្នុងប្រទេសចិន ប៉ុន្តែការបរិភោគត្រូវបានគេណែនាំឱ្យស្ថិតក្នុងកម្រិតសមល្មម ព្រោះតែសារ៉ាយនេះមានសារធាតុមួយចំនួនអាចធ្វើឱ្យប៉ះពាល់សុខភាព៕
ប្រភព៖ Khaosod