ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សមិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ
ថ្មីៗនេះមានបុរសម្នាក់ បានចេញមុខមកទម្លាយច្បាប់ដ៏ចម្លែករបស់ប្រទេសចិន ដែលហាមមនុស្សមិនឱ្យចាប់ជាតិមកវិញ គឺទាល់តែមានការអនុញ្ញាតិពីរដ្ឋទើបអាចចាប់ជាតិមកវិញបាន។
ច្បាប់នេះ គឺផ្តោតសំខាន់ទៅលើខាង Dalai lama ដែលជាតួនាទីរបស់អ្នកដឹកនាំសាសនារបស់ទីបេ គឺមានន័យថា dalai lama អាចចាប់ជាតិមកវិញបាន គឺទាល់តែមានការអនុញ្ញាតិពីរដ្ឋបាលរបស់ចិនប៉ុណ្ណោះ ដោយចិនដាក់ច្បាប់នេះ ព្រោះដើម្បីការពារមិនឱ្យ Dalai lama អាចតតាំងជាមួយនឹងរដ្ឋបាលចិន ឬ មានអំណាចឥទ្ធិពលខ្លាំងក្លា។
មួយទៀតគឺ ចិនបានហាមមិនឱ្យមានការថតខ្សែភាពយន្ត ឬ រឿងភាគដែលមានការស្លាប់ហើយឆ្លងភពនោះទេ ព្រោះតែធ្លាប់មានរឿងភាគបែបនេះបានទទួលការពេញនិយមខ្លាំងណាស់ រហូតដល់មានមនុស្សចង់សាកស្លាប់ដើម្បីបានទៅកើតនៅភពថ្មីដូចក្នុងរឿង៕
ប្រភព៖ Khaosod