ចង់សន្សំលុយ ទៅទិញចំណីជ្រូកមកញ៉ាំជំនួសអាហារ កូរជាមួយទឹកលើកហុតគ្រូកៗដូចបបរ
សារព័ត៌មាន SCMP បានរាយការណ៍ពីករណីរបស់នារី Influencer ជនជាតិចិនម្នាក់ ដែលនឹកឃើញធ្វើ Content ប្លែក ដោយប្រើជីវិតយ៉ាងសន្សំសំចៃ គឺយកចំណីជ្រូកមកហូបជំនួសអាហារ។
នារីរូបនេះមានឈ្មោះថា King Kong Liuke នាងមានអ្នកតាមដានចំនួន ២.៨ លាននាក់ នៅលើបណ្តាញសង្គម Douyin ហើយថ្មីៗនេះនាងបានបញ្ចេញ Content ប្លែក ដោយសាកល្បងប្រើប្រាស់ជីវិតយ៉ាងសន្សំសំចៃ ដោយកាត់បន្ថយការចំណាយលើវត្ថុខាងក្រៅ ហើយយកចំណីជ្រូកមកហូបជំនួសអាហារវិញ ដោយនាងបានឃើញគេណែនាំនៅក្នុងបណ្តាញសង្គម ម្យ៉ាងនាងក៏គិតថាចំណីជ្រូក ជាអាហារមានជាតិប្រូតេអ៊ីនខ្ពស់ មានជាតិខ្លាញ់ទាប និងផលិតដោយធម្មជាតិ។
យ៉ាងណាមិញ នាងបានលាយចំណីជ្រូកដាក់ក្នុងចាន រួចហុតដូចជាទឹកបបរដូច្នោះឯង ហើយក្រោយពីនោះនាងបានឱ្យដឹងថាវាមានរសជាតិប្រៃខ្លាំងណាស់ ហើយថែមទាំងជូរទៀត នាងមិនណែនាំឱ្យនរណាញ៉ាំនោះទេ តែបើសិនជាក្រដុនដាបខ្លាំងមែនទែន ក៏ញ៉ាំទៅចុះ។ ដោយឡែក Content របស់នាង បានធ្វើឱ្យមហាជនមួយចំនួនកើតការមិនពេញចិត្តឡើយ ដោយម្នាក់ៗលើកឡើងថាអាចនឹងមានក្មេងៗយកតម្រាប់តាម ម្យ៉ាងទៀតវាអាចធ្វើឱ្យប៉ះពាល់សុខាភាពនាងក៏ថាបាន៕