ដូចក្នុងរឿង! សង្សារសុំបែក តែចៃដន្យខាងប្រុសជួបគ្រោះថ្នា.-ក់ភ្លេចចំរឿងបែកគ្នា ចំណែករឿងផ្សេងចាំគ្រប់យ៉ាង
មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្ត និង អស់សំណើចរបស់នារីម្នាក់ ដែលបានសុំសង្សារបែកគ្នាជាមួយសង្សាររួចរាល់ហើយ តែចៃដន្យគេប្រទះឧបទ្ទវហេតុបណ្ដាលឱ្យបាត់ការចងចាំ មានអីចុងក្រោយក៏ត្រូវគ្នាវិញ រហូតបានរៀបការ។
តាមព័ត៌មានបានឱ្យដឹងថា គូស្នេហ៍ទាំងគូនេះ គឺជាអ្នករស់នៅរដ្ឋ Utah សហរដ្ឋអាមេរិក ដោយក្នុងនោះខាងស្រីបានសុំខាងប្រុសបែកគ្នានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ដោយសារតែនាងមានបញ្ហាស្រ្តេសក្នុងជីវិតច្រើនពេក។ យ៉ាងណាមិញ មិនយូរប៉ុន្មានខាងប្រុសក៏បានប្រទះឧបទ្ទវហេតុខណៈជិះស្គីទឹកកក បណ្តាលឱ្យប៉ះពាល់ដល់ក្បាល និង បាត់ការចងចាំ។ ក្នុងនោះ ខណៈខាងប្រុសដឹងខ្លួនភ្លាម ក៏បានខលទៅខាងស្រីភ្លែត ព្រោះតែភ្លេចរឿងរ៉ាវដែលបានបែកគ្នាអស់រលីង គេនៅធ្វើខ្លួនដូចជាសង្សារនាង ដែលធ្វើឱ្យនាងក៏ចាប់ផ្តើមទន់ចិត្តហើយក៏ត្រឡប់មកត្រូវគ្នាវិញ។
យ៉ាងណាមិញ ចុងក្រោយគូស្នេហ៍ទាំងគូក៏កាន់តែល្អូកល្អិនជាងមុន ហើយពួកគេក៏បានភ្ជាប់ពាក្យជាមួយគ្នា និងឈានដល់ការរៀបអាពាហ៍ពិពាហ៍នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។ ដោយឡែក គូស្នេហ៍ទាំងគូក៏អស់សំណើចនឹងរឿងខ្លួនឯង ប៉ុន្តែក៏រឹតតែសប្បាយចិត្តថែមទៀត ព្រោះបានមករួមរស់ជាមួយគ្នាវិញ៕
ប្រភព៖ Khasod