ទៅងូតទឹកនៅផ្ទះមិត្តភក្តិម្ដង ងើយក្បាលឡើងលើភ្ញាក់ឱ្យព្រើត ពេលឃើញទឹកផ្កាឈូកច្នៃពីចានបង្គន់
ថ្មីៗនេះមានបុរសជនជាតិចិនម្នាក់ បានទម្លាយរឿងរ៉ាវដ៏គួរឱ្យអស់សំណើចលាយឡំនឹងការហួសចិត្ត ដែលបានទៅងូតទឹកនៅផ្ទះមិត្តភក្តិ តែប៉ះចំក្បាលទឹកផ្កាឈូកចម្លែក។
បុរសរូបនេះបានទម្លាយរូបភាព បង្ហាញឱ្យឃើញពីដ៏គំនិតសែនប្លែករបស់មិត្តលោក ដែលបានយកចានបង្គន់ទៅច្នៃជាក្បាលទឹកផ្កាឈូក ដែលឃើញហើយអស់សំណើចហួសចិត្តផង ហើយក៏មានអារម្មណ៍ថារៀងរអើមៗនឹងងូតផងដែរ។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះត្រូវបានចែកចាយទៅ មហាជនជាច្រើនកើតការឆ្ងល់មិនតិចឡើយថាម្ចាស់ផ្ទះមានបំណងអ្វីឡើយក្នុងការច្នៃបែបនេះ ហើយក៏មានអ្នកខ្លះទៀតនាំគ្នានិយាយលេងសើចថា ទឹកដែលចេញពីក្បាលនោះមិនដឹងជាមានរសជាតិអ្វី ហើយអាចមានទឹកអ្វីដែលមិនមែនជាទឹកស្អាតឬអត់ ឯអ្នកខ្លះទៀតក៏គិតថាបើដាក់ចានបង្គន់ខាងលើបែបនេះ វាអាចនឹងស្រួលលាងសម្អាតជាងដាក់នៅខាងក្រោមក៏ថាបាន៕
ប្រភព៖ Kapook