ចង់ចំណេញដាច់ចំណង! បន្លំខ្លួនធ្វើជាសត្វខ្លាឃ្មុំទៅកម្ទេចឡានខ្លួនឯង ដើម្បីទារសំណងពីធានារ៉ាប់រង ចុងក្រោយត្រូវអស់លក្ខណ៍
សារព័ត៌មានបរទេស បានរាយការណ៍ពីករណីមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានបុរសម្នាក់បន្លំខ្លួនធ្វើជាសត្វខ្លាឃ្មុំមកកម្ទេចឡានទំនើបខ្លួនឯង ដើម្បីបានសំណងធានារ៉ាប់រង តែចុងក្រោយបែរជាស៊យ ត្រូវចាប់ខ្លួន ព្រោះគេស៊ើបដឹងការពិត។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើបានអះអាងថាមានសត្វខ្លាឃ្មុំបានមកកម្ទេចឡានរបស់ខ្លួន បង្កឱ្យមានស្នាមខូចខាតយ៉ាងច្រើន ហើយក៏បានប្រគល់ជាវីដេអូកាមេរ៉ាសុវត្ថិភាពទៅកាន់ខាងក្រុមហ៊ុនធានារ៉ាបរងចំនួន ៣ ដើម្បី ថ្លៃខូចខាតចំនួន ១៤២ ០០០ ដុល្លារ ប៉ុន្តែក្នុងនោះ មានក្រុមហ៊ុនមួយ បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ដោយមានអ្នកជំនាញខាងសត្វចូលរួម ក៏ឃើញថា សត្វខ្លាឃ្មុំនោះ មិនមែនជាសត្វពិត តែជាមនុស្សបន្លំខ្លួនទៅវិញទេ ពោលគឺករណីនេះគឺជាការរៀបចំទុកទាំងស្រុង។
យ៉ាងណាមិញ ក្រោយពីធ្វើការពិនិត្យស្រាវជ្រាវ និង ប្រមូលភស្តុតាង ខាងមន្រ្តីពាក់ព័ន្ធបានចុះទៅឆែកឆេរផ្ទះរបស់ជនសង្ស័យ ហើយក៏បានប្រទះឃើញឈុតសត្វខ្លាឃ្មុំដែលគេបានស្លៀកបន្លំនោះ រួចគេក៏បានឃាត់ខ្លួនជនសង្ស័យ និង អ្នកផ្សំគំនិតទាំងអស់ចំនួន ៤ នាក់ ហើយបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់។
ប្រភព៖ Kapook