លួចមានអីៗជាមួយសង្សារនៅការដ្ឋានសំណង់ រហូតសត្វចៃតោងទៅកាច់សម្បុកពេញតំបន់សម្ងាត់
ថ្មីៗនេះមានករណីរបស់បុរសម្នាក់ ដែលចេះតែរមាស់អាអូនតូចយ៉ាងចម្លែក ដល់ពិនិត្យមើលទៅឃើញសុទ្ធតែចៃកំពុងកាច់សម្បុកយ៉ាងមិនគួរឱ្យជឿ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានអាការៈរមាស់អាអូនតូចខុសពីធម្មតា រហូតដល់អ្នកធ្វើការជាមួយគ្នាដេញឱ្យទៅជួបគ្រូពេទ្យ ដំបូងឡើយក៏គិតថាប្រហែលជារលាកគល់រោម តែពេលទៅពេទ្យពិនិត្យទៅ អ្វីដែលមិនគួរឱ្យនឹកស្មាននោះ គឺឃើញសុទ្ធតែសត្វចៃកំពុងកាច់សម្បុកនៅទីនោះ។
នៅពេលដែលគ្រូពេទ្យសួរនាំរកមូលហេតុនៃការឆ្លងនេះ បុរសរូបនេះក៏បានសារភាពយ៉ាងខ្មាសអៀនថា ខ្លួន និង គូស្នេហ៍ដែលជាអ្នកធ្វើការជាមួយគ្នា បាននាំគ្នារួមមេត្រីនៅការដ្ឋានសំណង់ដែលជាកន្លែងធ្វើការនោះ នេះអាចជាមូលហេតុដែលបណ្តាលឱ្យមានការឆ្លងចៃបាន។ ដោយឡែក គ្រូពេទ្យក៏បានធ្វើការព្យាបាល និង កម្ចាត់សត្វចៃឱ្យបុរសរូបនេះ ហើយក៏បានណែនាំឱ្យរក្សាអនាម័យឱ្យបានត្រឹមត្រូវផងដែរ៕
ប្រភព៖ Sanook