កើតមុនលើថ្ងាសមិនបាត់ យូរៗទៅរីកធំប៉ុនមេជើង ដល់ទៅពេទ្យពិនិត្យទើបដឹងថាកើតមហារីកស្បែក
ថ្មីៗនេះ មានស្រ្តីជនជាតិអូស្រ្តាលីម្នាក់ បានចេញមកទម្លាយពីបទពិសោធរបស់ខ្លួន ដែលកើតមុននៅនឹងថ្ងាសមិនបាត់ ដល់ទៅពិនិត្យទើបដឹងថាជាជំងឺមហារីកស្បែក។
ស្រ្តីរូបនេះមានឈ្មោះថា Rachel Olivia វ័យ ៣២ ឆ្នាំ នាងបានឱ្យដឹងថា នៅថ្ងៃមួយសុខៗនាងក៏កើតមុននៅនឹងថ្ងាសមួយគ្រាប់តូច ដែលពេទ្យប្រាប់ថាគ្រាន់តែជាមុនធម្មតាដែលនាងជ្រុលដៃញិច ធ្វើឱ្យវាឡើងក្រហមប៉ុណ្ណោះ។ ក្រោយមកនាងក៏លែងចាប់អារម្មណ៍ជាមួយវា ដោយទុកវាចោលអស់ ១ ឆ្នាំ តែអ្វីដែលចម្លែកនោះគឺវាមិនបាត់សោះ ទើបនាងសម្រេចចិត្តទៅពិនិត្យជាមួយនឹងអ្នកជំនាញម្តងទៀត។
នៅពេលដែលគ្រូពេទ្យយកសាច់នាងទៅពិនិត្យ ទើបដឹងថានាងពិតជាកើតជំងឺមហារីកស្បែកប្រភេទកោសិកាកំណើត ដែលភាគច្រើនវាតែងកើតនៅលើផ្ទៃមុខ។ ចុងក្រោយនាងក៏បានដាស់តឿនឱ្យមហាជនលាបគ្រីបការពារកម្តៅថ្ងៃ និង ពាក់មួកជាប្រចាំនៅពេលចេញទៅខាងក្រៅ ដើម្បីការពារកុំឱ្យប្រទះជំងឺដូចជានាង៕
ប្រភព៖ Khaosod