ត្រូវអត់? ស្អែកចូលខែធ្នូហើយ មកដឹងអត្តចរិតអ្នកកើតខែធ្នូ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច
ប្រិយមិត្តប្រាកដជាបានដឹងពីអត្តចរិត និង និស្ស័យរបស់អ្នកកើតក្នុងខែនីមួយៗរួចមកហើយ សម្រាប់ថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវខ្លះៗរបស់អ្នកកើតក្នុងខែធ្នូ ដែលជាខែចុងក្រោយគេមកនិយាយម្ដង ទាំងរឿងស្នេហា ការងារ និង បុគ្គលិកលក្ខណៈរបស់អ្នកកើតក្នុងខែមួយនេះ។
នៅក្នុងរឿងការរស់នៅអ្នកកើតកចំខែធ្នូ ជាមនុស្សចូលចិត្តរៀនស្វែងយល់ពីអ្វីៗថ្មីៗ ហើយក៏ជាមនុស្សចូលចិត្តគិត និង មើលគេឯងក្នុងផ្លូវវិជ្ជមាន តែពេលខ្លះពួកគេបែរជាមិនសូវមានភាពអត់ធ្មត់ទៅវិញ ថែមទាំងជាមនុស្សងាយខូចអារម្មណ៍បានលឿនណាស់ ដោយសាររឿតតូចតាច។
ចំពោះរឿងស្នេហាវិញ អាចនិយាយបានថារាងរាក់កំភែលបន្តិច ព្រោះភាគច្រើនគឺលង់ស្រឡាញ់មិត្តភក្តិខ្លួនឯង ឬ អ្នកស្គាល់គ្នាពីមុនៗមក តែយ៉ាងណាអ្នកកើតក្នុងខែធ្នូ អាចពិបាកប៉ាន់ស្មានចិត្តបន្តិច ដោយសារពេលគេទាក់ទងអ្នកណាម្នាក់នោះ មិនដឹងថាក្នុងន័យស្នេហា ឬ គ្រាន់តែមិត្តធម្មតា៕